មកទស្សនាការស៊ុតបាល់កាត់សេចក្តី១១ម៉ែត្រ ដែល R.Madrid ឈ្នះ Man City ៤-៣ យប់មិញតឹងតែងណាស់(មានវីដេអូ)

//s9.kh1.co/8d/8d7eff13af5d2afa1e8140667beceeb68a14c3f3.jpg
បាល់ទាត់

 ១៨-មេសា-២០២៤ ១០ព្រឹក · ១៣ ថ្ងៃមុន

មកទស្សនាការស៊ុតបាល់កាត់សេចក្តី១១ម៉ែត្រ ដែល R.Madrid ឈ្នះ Man City ៤-៣ យប់មិញតឹងតែងណាស់

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៤ នេះ ក្រុមមេឃខៀវ Manchester City បានបើកទ្វាកីឡដ្ឋាន Etihad Stadium របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Real Madrid នៅក្នុងការប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតរវាង Man City និង Real Madrid កាលពីយប់មិញ គឺពិតជាតានតឹងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ បូករួមជាមួយម៉ោងបន្ថែម ១៥ នាទីពីរដង ក្រុមទាំង ២ បានត្រឹមស្មើគ្នាក្នុងលទ្ធផល ១ ទល់នឹង ១ ប៉ុណ្ណោះ ក្នុងនោះ ១ គ្រាប់របស់ក្រុមអធិរាជសគឺរកបានដោយ Rodrygo នៅនាទីទី ១២ ចំណែក ១ គ្រាប់តាមស្មើរបស់ក្រុមមេឃខៀវគឺរកបានដោយ Kevin de Bruyne នៅនាទីទី ៧៦។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

យ៉ាងណាមិញ ដោយសារតែការប្រកួតរបស់ក្រុមទាំង ២ ស្មើគ្នាទាំង ២ ជើង ចុងក្រោយពួកគេក៏តម្រូវឱ្យទាត់បាល់កាត់សេចក្តី ១១ ម៉ែត្រដើម្បីស្វែងរកអ្នកឈ្នះជាផ្លូវការ ដើម្បីទទួលបានកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត ហើយជារួមខាងក្រុមភ្ញៀវ R.Madrid បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Man City ក្នុងលទ្ធផល ៤ ទល់នឹង ៣។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Real Madrid បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្លូវការហើយ ដោយពួកគេនឹងត្រូវជួបគ្នាជាមួយក្រុម Bayern Munich នៅថ្ងៃទី ៣០ ខែ មេសា ខាងមុខ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T