បរទេស៖ ខ្សែបម្រើ Kevin de Bruyne បានសាងកំណត់ត្រាដ៏អាក្រក់មិនធ្លាប់មានមួយនៅក្នុងការប្រកួត Champions League នៅរដូវកាលនេះ បន្ទាប់ពី Manchester City ប្រកួតចាញ់ក្រុមអធិរាជស Real Madrid នៅទឹកដី Etihad Stadium ដែលជាទឹកដីខ្លួនឯង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយនៃពាន UCL កាលពីថ្ងៃទី ១៨ ខែ មេសា ម្សិលមិញនេះ ក្រុមម្ចាស់ផ្ទះ Man City បានបរាជ័យក្រោមថ្វីជើងក្រុម Real Madrid នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៤-៣ បន្ទាប់ពីបញ្ចប់ការប្រកួត ១២០ នាទីពួកគេស្មើគ្នា ១-១។
យ៉ាងណាមិញ នៅក្នុងការប្រកួតខាងលើ De Bruyne ក៏រកបានគ្រាប់បាល់មួយគ្រាប់ឱ្យ Man City ផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ តាមរយៈគ្រាប់បាល់មួយគ្រាប់នេះ គឺមិនទាន់ល្អគ្រប់គ្រាន់នោះទេសម្រាប់ខ្សែបម្រើ ប៊ែលហ្ស៊ិក។
តួយ៉ាងនៅក្នុងការប្រកួតនោះ De Bruyne បានសាងកំណត់ត្រាដ៏អាក្រក់មិនធ្លាប់មានមួយសម្រាប់ការប្រកួតនៅ UCL ក្នុងរដូវកាលនេះ ដោយរូបគេបានធ្វើឱ្យខូចបាល់រហូតដល់ទៅ ៣៧ ដងឯណោះចំពោះការលេង ១១២ នាទី មុនពេលលោក Pep Guardiola ផ្លាស់ប្តូរចេញ៕
ប្រភព៖ Sportbible