អីយ៉ាស់! Bayern ចង់បាន Zidane តែ Zidane បែជាចាប់អារម្មណ៍ចង់មកដឹកនាំក្លិបនៅ PL មួយនេះជាងវិញ

//s9.kh1.co/d9/d9ddb8b524844715758301406d59de736f813064.jpg
បាល់ទាត់

 ២០-មេសា-២០២៤ ៤ល្ងាច · មួយខែមុន

Bayern ចង់បាន Zidane តែ Zidane បែជាចាប់អារម្មណ៍ចង់មកដឹកនាំក្លិបនៅ PL មួយនេះជាងវិញ

បរទេស៖ ក្លិបយក្សរបស់ អាល្លឺម៉ង់ Bayern Munich ត្រូវបានគេរាយការណ៍ថា កំពុងដាក់គោលដៅចង់បានលើអតីតអ្នកចាត់ការ Real Madrid លោក Zinedine Zidane ដើម្បីមកដឹកនាំជំនួសលោក Thomas Tuchel។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=488,q=100/ea/ea6e4dc07824d3e7ffc7917ab067d0e704c34b9e.png

ជាការពិតណាស់ ក្នុងរយៈពេលពីរ បីខែចុងក្រោយនេះ Bayern Munich កំពុងតែមមារញឹកមែនទែន ក្នុងការស្វែងរកគ្រូបង្វឹកថ្មី ដើម្បីមកដឹកនាំក្រុមនៅរដូវកាលក្រោយ បន្ទាប់ពីអ្នកចាត់ការបច្ចុប្បន្នលោក Tuchel បានប្រកាសថា លោកនឹងចាកចេញពីក្លិបយក្ស អាល្លឺម៉ង់ នៅដំណាច់រដូវកាលនេះហើយ។

យ៉ាងណាមិញថ្មីៗនេះ ប្រភពព័ត៌មាននៅបរទេសបានចុះផ្សាយព្រោងព្រៀតថា ក្លិប Bayern Munich កំពុងដាក់គោលដៅធំលើលោក Zidane ប៉ុន្តែបើតាមការចុះផ្សាយដោយកាសែតបារាំង L'Equipe វិញបានឱ្យដឹងថា បុរសសញ្ជាតិ បារាំង ឥឡូវនេះកំពុងតែតាមដានស្ថានភាពនៅទឹកដី Old Trafford ហើយលោកគឺពេញចិត្តចង់ទៅដឹកនាំ Man UTD ជាង Bayern Munich៕

https://s9.kh1.co/__image/w=650,h=434,q=100/16/1646bb63cedc4089f018df23e1e56495517c9cf7.png

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T