បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៤ ក្រុមម្ចាស់ផ្ទះ Arsenal បានបើកទ្វាកីឡដ្ឋាន Emirate Stadium របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Chelsea នៅក្នុងការប្រកួតសប្តាហ៍ទី ៣៤ នៃក្របខណ្ឌ Premier League របស់ អង់គ្លេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![ទិដ្ឋភាពប្រកួត](https://s9.kh1.co/__image/w=650,h=366,q=100/ee/eec0dab99b13fed45b143b6ec61bb258f33fd5a6.png)
ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមខ្លាំងទាំង ២ គឺ Arsenal ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម Chelsea ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥ ទល់នឹង ០។
![ទិដ្ឋភាពប្រកួត](https://s9.kh1.co/__image/w=650,h=366,q=100/02/029f18b19ce157733109f3eff0bb51e985f93e9d.png)
ក្នុងនោះ ៥ គ្រាប់របស់ Arsenal គឺរកបានដោយ Leandro Trossard នៅនាទីទី ៤, Ben White រកបាន ២ គ្រាប់ គឺនៅនាទីទី ៥២ និង ៧០ ចំណែក Kai Havertz ក៏រកបាន ២ គ្រាប់ផងដែរ គឺនៅនាទីទី ៥៧ និង ៦៥។
![ទិដ្ឋភាពប្រកួត](https://s9.kh1.co/__image/w=650,h=325,q=100/e1/e1c04e8ca238c4825f392eda2dca3161aef12259.png)
គួរបញ្ជាក់ថា Arsenal ពេលនេះបានហក់ឡើងមកឈរនៅកំពូលតារាងនៃក្របខណ្ឌ Premier League វិញហើយ ដោយមាន ៧៧ ពិន្ទុក្នុងដៃ វ៉ាដាច់ក្រុមលេខ ២ Arsenal ចំនួន ៣ ពិន្ទុ ដោយឡែកក្រុម Chelsea វិញ បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៩ ឯណោះ ដោយពេលនេះពួកគេមាន ៤៧ ពិន្ទុ៕
![ទិដ្ឋភាពប្រកួត](https://s9.kh1.co/__image/w=650,h=434,q=100/38/3862b3da8ccec44954fb2addebfd66a4b0065f52.png)
សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖