បរទេស៖ លោក Wesley Sneijder អតីតកីឡាករ Real Madrid និងជាវីរបុរសមួយរូបរបស់ក្រុមជម្រើស ហូល្លង់ បានធ្វើការរិះគន់លើទង្វើរខ្សែប្រយុទ្ធ Manchester United កីឡាករ Antony នៅក្នុងការប្រកួតទល់នឹងក្រុម Coventry កន្លងទៅចំៗ ហើយលោកថែមទាំងលើកឡើងថា លោកគឺសង្ឃឹមថា Man UTD នឹងចាញ់ Man City នៅវគ្គផ្តាច់ព្រ័ត្រពាន FA Cup ៥ ទល់នឹង ០ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![លោក Wesley Sneijder](https://s9.kh1.co/__image/w=650,h=366,q=100/d7/d7e711cbe1137f44452ab2d512514b229aad7555.png)
ជាការពិតណាស់ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FA Cup កាលពីថ្ងៃ អាទិត្យ ទី ២១ ខែ មេសា កន្លង Man UTD បានយកឈ្នះទៅលើក្រុមមកពីលីគទី ២ Coventry នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៤ ទល់នឹង ២ ខណៈលទ្ធផលនេះគឺបានធ្វើឱ្យក្រុមរបស់លោក Ten Hag ទទួលបានកៅអីជាផ្លូវការ ក្នុងការឡើងមកជួប Man City នៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី ២៥ ខែ ឧសភា ខាងមុខ។
យ៉ាងណាមិញ ងាកទៅកាន់ការប្រកួតរវាង Man UTD និង Coventry វិញ ខ្សែប្រយុទ្ធស្លាប Antony គឺបានទទួលរងនូវការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីពួកគេបានបញ្ចេញកាយវិការមួយ ក្នុងនៃឌឺដងទៅកាន់កីឡាកររបស់ Coventry បន្ទាប់ពីក្រុមរបស់គេបានយកឈ្នះនៅក្នុងវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ។
![Antony](https://s9.kh1.co/__image/w=650,h=366,q=100/a3/a34a09b04ee27df34425352591097b416d85c726.png)
ជុំវិញរឿងនេះ លោក Sneijder ក៏បានបញ្ចេញមតិរិះគន់លើ Antony ផងដែរ ក្នុងនោះលោកបានមានប្រសាសន៍ប្រាប់ Ziggo Sport យ៉ាងដូច្នេះថា៖
Antony គួរតែចេះមានភាពខ្មាសអៀនចំពោះអ្វី ដែលគាត់បានធ្វើ។ គាត់គួរតែដើរចេញពីទីលាន ជាជាងការធ្វើទង្វើរបែបនោះ។ ខ្ញុំសង្ឃឹមថា Manchester United នឹងចាញ់ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ៥ ទល់នឹង ០៕
![លោក Wesley Sneijder](https://s9.kh1.co/__image/w=650,h=434,q=100/8c/8c0908f9a661ced55eea38fc9cf6b9dbd10aee0e.png)
ប្រភព៖ Metro