De Bruyne យប់មិញហក់សំកាំងតែតមួយក្បាលយ៉ាងអស្ចារ្យ ជួយឱ្យ Man City លត់ Brighton ៤-០(មានវីដេអូ)

//s9.kh1.co/5a/5a2e41b554aaf5256f53c1a182db4a196070e30c.jpg
បាល់ទាត់

 ២៦-មេសា-២០២៤ ១០ព្រឹក · ១០ ថ្ងៃមុន

De Bruyne យប់មិញហក់សំកាំងតែតមួយក្បាលយ៉ាងអស្ចារ្យ ជួយឱ្យ Man City លត់ Brighton ៤-០

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៤ នេះ ក្រុមម្ចាស់ផ្ទះ Brighton បានបើកទ្វាកីឡដ្ឋាន Falmer Stadium របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester City នៅក្នុងការប្រកួតសប្តាហ៍ទី ៣៤ នៃក្របខណ្ឌ Premier League របស់ អង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមភ្ញៀវ Man City ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះ Man City ក្នុងលទ្ធផល ៤ ទល់នឹង ០។

ក្នុងនោះ ៤ គ្រាប់របស់ Man City គឺរកបានដោយ Kevin de Bruyne នៅនាទីទី ១៧, Phil Foden រកបាន ២ គ្រាប់ម្នាក់ឯងនៅនាទីទី ៣៤ និងមួយគ្រាប់ទៀតរកបានដោយ Julian Alvarez នៅនាទីទី ៦២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ក្រោយជ័យជម្នះយប់មិញ Man City ពេលនេះបានហក់ឡើងមកឈរលេខរៀងទី ២ វិញហើយ ដោយមាន ៧៦ ពិន្ទុក្នុងដៃ ខណៈពួកគេនៅសល់មួយប្រកួតទៀតឯណោះ ចំណែក Brighton វិញ កំពុងឈរនៅលេខរៀងទី ១១ មាន ៤៤ ពិន្ទុ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T