បរទេស៖ ក្លិបហង្សក្រហម Liverpool ពេលនេះកំពុងកៀកមែនទែនហើយក្នុងការយកបានគ្រូបង្វឹករបស់ Feyenoord លោក Arne Slot មកជំនួសលោក Jurgen Klopp នៅរដូវកាលក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ បន្ទាប់ពីលោក Klopp ប្រកាសថានឹងចាកចេញពីទឹកដី Anfield នៅដំណាច់រដូវកាលនេះ Liverpool បានប្រឹងប្រែងស្វះស្វែងមែនទែន ក្នុងការរកគ្រូបង្វឹកថ្មីមកជំនួសបុរសសញ្ជាតិ អាល្លឺម៉ង់ រូបនេះ ហើយជារួមក៏មានពាក្យចចាមអារ៉ាជាមួយគ្រូបង្វឹកល្បីៗមួយចំនួនផងដែរ ប៉ុន្តែចុងក្រោយនេះ លោក Slot បានក្លាយជាគោលដៅដ៏ធំ និងច្បាស់លាស់មួយរបស់ពួកគេ។
យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano កាលពីថ្ងៃទី ២៥ ខែ មេសា ម្សិលមិញបានឱ្យដឹងថា Liverpool និង Feyenoord គឺបានបើកកិច្ចចរចាជាមួយគ្នាជាផ្លូវការហើយ ដើម្បីស្វែងរកការសម្រេចកិច្ចព្រមព្រៀងចុងក្រោយ។
ដោយឡែកបន្ទាប់ពីការចរចានោះ លោក Slot ក៏បាននិយាយពីការមក Liverpool ផងដែរ ក្នុងនោះបុរសសញ្ជាតិ ហូល្លង់ រូបនេះបានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ប្រភព៖ Fabrizio Romano