នោះៗ! Rudiger បានបោះសម្តីព្រមានទៅ Mbappe បែបនេះ បើពួកគេត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រពាន UCL

//s9.kh1.co/cd/cd37583c430c9d5742b154f9a2e933891999b75e.jpg
បាល់ទាត់

 ០១-ឧសភា-២០២៤ ២ល្ងាច · ១៥ ថ្ងៃមុន

Rudiger បានបោះសម្តីគម្រាមទៅ Mbappe បែបនេះ បើពួកគេត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រពាន UCL

បរទេស៖ ខ្សែការពាររបស់ Real Madrid កីឡាករ Antonio Rudiger បានបោះសម្តីព្រមានទៅកាន់ Kylian Mbappe ថា បើពួកគេត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រពាន Champions League ហើយ Mbappe ហ៊ានប៉ះគាត់ នោះគាត់នឹងបុកខ្សែប្រយុទ្ធរបស់ PSG រូបនេះវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/0d/0d798637f7c6f7894e87615e6f073142ded98fcd.png

ជាការពិតណាស់ បច្ចុប្បន្នការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UCL កំពុងតែដំណើរការ ដោយ Real Madrid យប់មិញបានស្មើគ្នាជាមួយ Bayern នៅជើងទី ១ ក្នុងលទ្ធផល ២-២ និងយប់នេះមានមួយគូទៀត គឺ Dortmund នឹងត្រូវបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ PSG។

យ៉ាងណាមិញ សម្រាប់ក្រុមទាំង ២ ទាំង Real Madrid និង PSG សុទ្ធតែអាចឡើងទៅជួបគ្នាវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅថ្ងៃទី ២ ខែ មិថុនា ខាងមុខ ប្រសិនបើពួកគេអាចឆ្លងផុតវគ្គនេះបានជោគជ័យ។

https://s9.kh1.co/__image/w=650,h=470,q=100/ac/ac74c9f97409447b6fd59c8086bce151e5cacf32.png

ជុំវិញរឿងរ៉ាវខាងលើ, Rudiger បាននិយាយយ៉ាងដូច្នេះថា៖

ប្រសិនបើខ្ញុំលេងទល់នឹង Mbappe នៅក្នុងវគ្គផ្តាច់ព្រ័ត្រ នោះពួកយើងនឹងបំបាក់គាត់។ ប្រសិនបើគាត់ហ៊ានប៉ះខ្ញុំ នោះខ្ញុំនឹងបុកគាត់វិញ៕

កីឡាករ Antonio Rudiger
https://s9.kh1.co/__image/w=650,h=408,q=100/69/691f64a1e8a2ed7d42980607e05077ad89a99308.png

ប្រភពESPN

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T