ចុម! Messi ទម្លាយថា កីឡាករ Barca ភាគច្រើនស្អប់ក្លិបនៅ Premier League មួយនេះជាង R.Madrid ទៀត

//s9.kh1.co/1e/1ec623dff35800904e4cafea80fc361c9a8a8ef4.jpg
បាល់ទាត់

 ១៦-ឧសភា-២០២៤ ២ល្ងាច · ២ ខែមុន

Messi ទម្លាយថា កីឡាករ Barca ភាគច្រើនស្អប់ក្លិបនៅ Premier League មួយនេះជាង R.Madrid ទៀត

បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ Inter Miami កីឡាករ Lionel Messi ធ្លាប់បានលើកឡើងរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា តាមពិតកីឡាកររបស់ Barcelona ភាគច្រើន គឺស្អប់ក្លិបតោខៀវ Chelsea ជាង Real Madrid ដែលជាគូប្រជែងកាន់ឆ្នាំរបស់ពួកគេទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

Messi បាននិយាយបែបនេះ បន្ទាប់ពី Barcelona និង Chelsea ធ្លាប់មានរឿងល្អក់កករនឹងគ្នាមួយអំលុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League កាលពីឆ្នាំ ២០០៥ កន្លងទៅ ដោយពេលនោះ Chelsea បានទម្លាក់ Barcelona ត្រឹមវគ្គនេះយ៉ាងជូរចត់ ក្រោយពួកគេវាយបកយកឈ្នះដោយសរុបលទ្ធផលទាំងពីរជើង ៥ ទល់នឹង ៤។

រម្លឹកថា អំលុងការប្រកួតពេលនោះគឺក្រុមទាំង ២ ពិតជាមានភាពរកាំរកូសនឹងគ្នាមែនទែន ទាំងមុនពេលប្រកួត និងក្នុងពេលប្រកួត ដោយក្រុមទាំងពីរបានបញ្ចើចបញ្ចាលពាក្យសម្តីគ្នាទៅវិញមក និងបានប៉ះទង្គិចគ្នាជាច្រើននៅក្នុងការប្រកួតទៀតផង ហើយជាពិសេសដោយសារ Chelsea ជាអ្នកទម្លាក់ Barca ចេញពីពាន UCL បែបនេះហើយ ទើបកីឡាកររបស់ក្លិបអ្នកមានបុណ្យភាគច្រើនមិនសូវចូលចិត្តក្រុមនៅ Premier League មួយនេះនោះទេ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ News of the World ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ៣៦ ឆ្នាំ បានលើកឡើងយ៉ាងដូច្នេះថា៖

មានកីឡាករ Barcelona ជាច្រើននៅទីនេះ ដែលបានស្អប់ Chelsea ជាង Real Madrid។ ខ្ញុំមិនដែលគិតថា នឹងឮរឿងនេះចេញពីមាត់របស់ខ្ញុំនោះទេ។ ខ្ញុំក៏មិនដែលបានគិតផងដែរ ថាខ្ញុំនឹងបានឃើញការប្រកួតដ៏អាក្រក់បែបនេះ ជាងការប្រកួតរវាង Boca vs River Plate ឬរវាង ប្រេស៊ីល vs អាហ្សង់ទីនទៅទៀត ប៉ុន្តែនេះវាគឺជាការពិត។ ពួកយើងពេញចិត្តការលេងជាមួយ Arsenal, Manchester United ឬក្រុមណាផ្សេង ជាងក្រុម Chelsea៕

កីឡាករ Lionel Messi
កីឡាករ Lionel Messi
កីឡាករ Lionel Messi

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T