កម្ពុជា៖ នាវេលាមុននេះបន្តិចក្លិបភ្នំពេញក្រោនបានប្រកាសចែកផ្លូវជាមួយខ្សែបម្រើប្រយុទ្ធសញ្ជាតិ ប្រេស៊ីល Denilson ជាផ្លូវការហើយ បន្ទាប់ពីរួមរស់ជាមួយគ្នាបានរយៈពេលមួយរដូវកាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រម្លឹកថា Denilson ត្រូវបាន ភ្នំពេញក្រោន ចុះចុងក្រោយយកបានពីក្រុម Sertanense របស់ ព័រទុយហ្គាល់ កាលពីដើមរដូវកាលនេះក្នុងកុងត្រារយៈពេល ១ ឆ្នាំ ខណៈក្រោយផុតកុងត្រាចាស់ ភាគីក្លិប និងកីឡាករមិនបានបន្តកុងត្រាថ្មីនោះទេ ដោយឥឡូវភាគីទាំងពីរបានសម្រេចចែកផ្លូវគ្នាចាប់ពីពេលនេះតទៅ។

គួរបញ្ជាក់ថា នេះគឺជាកីឡាករទី ២ ហើយ ដែលភ្នំពេញក្រោនបានប្រកាសចែកផ្លូវនៅខែ ឧសភា នេះ ខណៈកាលពីពេលថ្មីនេះក្លិបរហស្សនាមសិង្ហក្រហម ទើបតែបានចែកផ្លូវជាមួយនឹងខ្សែការពារមីយ៉ាន់ម៉ា Soe Moe Kyaw៕
