ក្រោយប្រកាសចាកចេញពី Man UTD ឥឡូវ Varane កំពុងមានទំនាក់ទំនងផ្ទេរទៅក្លិបមិននឹកស្មានមួយនេះ

//s9.kh1.co/b5/b546c694005cf33d9d0664ab37a65b85a98a2160.jpg
បាល់ទាត់

 ១៦-ឧសភា-២០២៤ ៤ល្ងាច · ២ ខែមុន

ក្រោយប្រកាសចាកចេញពី Man UTD ឥឡូវ Varane កំពុងមានទំនាក់ទំនងផ្ទេរទៅក្លិបមិននឹកស្មានមួយនេះ

បរទេស៖ ខ្សែការពារ Raphael Varane កំពុងមានទំនាក់ទំនាងផ្ទេរទៅចូលរួមជាមួយក្លិបនៅ ម៉ិកស៊ិក មួយ បន្ទាប់ពីប្រកាសចាកចេញពី Manchester United នៅដំណាច់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Raphael Varane
Raphael Varane

ជាការពិតណាស់ កាលពីពេលថ្មីៗនេះ Varane បានប្រកាសដំណឹងយ៉ាងសោកសៅមួយ ថារូបគេនឹងចាកចេញពីទឹកដី Old Trafford នៅដំណាច់រដូវកាលនេះហើយ បន្ទាប់ពីរួមរស់ជាមួយគ្នាបាន ៣ រដូវកាលពោល ខណៈបច្ចុប្បន្នមិនទាន់មានព័ត៌មានជាក់លាក់ណាមួយ ថាខ្សែការពារម្ចាស់ជើងឯក World Cup ២០១៨ រូបនេះនឹងទៅចូលរួមជាមួយក្លិបណាមួយនៅឡើយទេ។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមសេចក្តីរាយការណ៍ពីប្រភពនៅក្នុងប្រទេស ម៉ិកស៊ិក បានឱ្យដឹងថា Varane ឥឡូវនេះកំពុងតែមានទំនាក់ទំនងផ្ទេរជាមួយក្លិប Tigres ហើយជាមួយគ្នានេះអ្នកកាសែតលោក David Medrano បានអះអាងថា ក្លិបរបស់ប្រទេស ម៉ិកស៊ិក មួយនេះនឹងរៀបចំផែនការដើម្បីផ្ទេរយក Varane ដោយគ្មានតម្លៃខ្លួន៕

ក្លិប Tigres
ក្លិប Tigres

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T