បរទេស៖ អ្នកចាំទីដៃទីមួយរបស់ Manchester City កីឡាករ Ederson Moraes នឹងត្រូវអវត្តមានការប្រកួតសំខាន់ៗពីរប្រកួតចុងក្រោយនៅរដូវកាលនេះ បន្ទាប់ពីរូបគេមានបញ្ហារបួសបាក់ឆ្អឹងតូចមួយនៅម្តុំភ្នែករបស់គាត់អំឡុងការប្រកួតដែល Man City បានយកឈ្នះ Spurs ក្នុងលទ្ធផល ២-០ កាលពីថ្ងៃទី ១៥ ខែ ឧសភា កន្លងទៅ, នេះបើតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា ការប្រកួតពីរប្រកួតចុងក្រោយរបស់ Man City គឺសុទ្ធតែជាការប្រកួតសំខាន់ៗ ដោយការប្រកួតទល់នឹង West Ham នៅថ្ងៃ អាទិត្យ ទី ១៩ នេះ គឺការប្រកួតចុងក្រោយនៃពាន Premier League ដើម្បីសម្រេចលទ្ធផលចុងក្រោយជាមួយ Arsenal ថាពួកគេនឹងអាចក្លាយជាម្ចាស់ជើងឯកនៅរដូវកាលនេះ ឬក៏យ៉ាងណា។ ចំណែកការប្រកួតមួយទៀត គឺជាការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន FA Cup ទល់នឹង Manchester United ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែ ឧសភា។
ដូច្នេះភារកិច្ចដៃទី ១ សម្រាប់ពីរប្រកួតចុងក្រោយនេះ នឹងត្រូវធ្លាក់ទៅលើអ្នកចាំទីដៃទី ២ Stefan Ortega វិញ៕
ប្រភព៖ Fabrizio Romano