ស្តាយជំនួស! Ronaldo មានឱកាសបាល់មួយទល់នឹងមួយជាមួយអ្នកចាំទី តែចុងក្រោយបែជាគាត់ស៊ុតបាល់ខុស(មានវីដេអូ)

//s9.kh1.co/0b/0be6f63b04873bea2ae82de76df43c0abb598f0e.jpg
បាល់ទាត់

 ១៨-ឧសភា-២០២៤ ១ល្ងាច · ២ ខែមុន

Ronaldo មានឱកាសបាល់មួយទល់នឹងមួយជាមួយអ្នកចាំទី តែចុងក្រោយបែជាគាត់ស៊ុតបាល់ខុស

បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo យប់មិញនេះបានខកខានឱកាសមាសមួយនៅនឹងមុខទីរបស់ក្រុម Al-Hilal ធ្វើឱ្យក្រុម Al-Nassr ភ្លាត់ឱកាសមិនអាចយកបាន ៣ ពិន្ទុនៅក្នុងការប្រកួតសប្តាហ៍ទី ៣២ នៃក្របខណ្ឌ Saudi Pro League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ៣២ នៃក្របខណ្ឌ Saudi Pro League នាថ្ងៃទី ១៧ ខែ ឧសភា យប់មិញនេះ ក្រុមខ្លាំងទាំង ២ បានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ ក្រោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេស្មើគ្នា ១ ទល់នឹង ១។

ទោះបីជាយ៉ាងណាក៏ដោយ Al-Nassr ក៏ស្ទើរតែនឹងមានឱកាសរកបានគ្រាប់បាល់មួយគ្រាប់ទៀតផងដែរ នៅពាក់កណ្តាលវគ្គទី ១ នាទីទី ២៦ បន្ទាប់ពីកីឡាករលេខ ១៧ Al-Khaibari កាត់បាល់យ៉ាងស្អាតឱ្យ Ronaldo នៅនឹងមុខទីរបស់ Al-Hilal ប៉ុន្តែចុងក្រោយអ្វីៗបានត្រឹមសោកស្តាយ ក្រោយខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំស៊ុតបាល់នេះខុស។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូហាយឡាយ (នាទី ២:៥០)
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T