ញាក់សាច់! Man City គ្រោងចាយលុយធំទិញយកតារា ប្រេស៊ីល តម្លៃ ១០០ លានរូបនេះ

//s9.kh1.co/ec/ec3cea98cece11d018633f6ad374b7aa9935da39.jpg
បាល់ទាត់

 ០៥-មិថុនា-២០២៤ ៤ល្ងាច · ១៤ ថ្ងៃមុន

Man City គ្រោងចាយលុយធំទិញយកតារា ប្រេស៊ីល តម្លៃ ១០០ លានរូបនេះ

បរទេស៖ ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងកំណត់ផែនការដ៏ធំ ដោយត្រៀមចុះកុងត្រាយកខ្សែបម្រើសញ្ជាតិ ប្រេស៊ីល តម្លៃ ១០០ លានផោន ឬប្រមាណជា (១២៧.៧៥ លានដុល្លារអាមេរិក) ម្នាក់នៅរដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pep Guardiola 
លោក Pep Guardiola 

ជាការពិតណាស់ កាលពីរដូវកាល ២០២៣-២០២៤ ដែលទើបតែបញ្ចប់ថ្មីៗនេះ ក្រុម Man City ដែលស្ថិតក្រោមការដឹកនាំដោយលោក Pep Guardiola ក៏ទទួលបាននូវភាពជោគជ័យគួរសមផងដែរ ដោយពួកគេបានក្លាយជាម្ចាស់ពាន Premier League ជាលើកទី ១០ នៅក្នុងប្រវត្តិសាស្ត្រក្លិប ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះពួកគេកំពុងតែស្វះស្វែងរកកីឡាករថ្មីដែលមានសក្តានុពលបន្ថែមទៀត ដើម្បីមកពង្រឹងក្រុមឱ្យកាន់តែខ្លាំងសម្រាប់រដូវកាលក្រោយ ២០២៤-២០២៥។

យោងតាមការចុះផ្សាយដោយអ្នកជំនាញលោក Ben Jacobs បានឱ្យដឹងថា Man City គឺជាក្រុមដែលសក្តិសមបំផុតសម្រាប់ខ្សែបម្រើសញ្ជាតិ ប្រេស៊ីល Bruno Guimaraes ប្រសិនបើរូបគេសម្រេចចិត្តចាកចេញពីក្លិប Newcastle United នៅរដូវកាលនេះ។

Bruno Guimaraes
Bruno Guimaraes

ប្រភពដដែលបានបន្ថែមថា ក្លិប Man City ក៏បានទាក់ទងដោយផ្ទាល់ទៅកាន់ Bruno Guimaraes ហើយដែរ ដើម្បីបញ្ចុះបញ្ចូលឱ្យរូបគេផ្លាស់មកកាន់ទឹកដី Etihad Stadium។

គួរបញ្ជាក់ថា ខ្សែបម្រើវ័យ ២៦ ឆ្នាំរូបនេះ គឺនៅសល់កុងត្រារយៈពេល ៤ រដូវកាលទៀតជាមួយ Newcastle ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៨ ហើយតម្លៃផ្ទេររបស់គេបច្ចុប្បន្ន គឺមានតម្លៃដល់ទៅ ១០០ លានផោន ឬប្រមាណជា (១២៧.៧៥ លានដុល្លារអាមេរិក) ឯណោះ៕

Bruno Guimaraes
Bruno Guimaraes

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T