ផ្លូវការ! តារាឆ្នើមរូបនេះ ត្រូវបានដកឈ្មោះចេញពីក្រុមតោកំណាច អង់គ្លេស សម្រាប់ពាន Euro ២០២៤ ហើយ

//s9.kh1.co/ca/caf2ced590b7a2130bf5f9be5b6aeaecce1dbe93.jpg
បាល់ទាត់

 ០៦-មិថុនា-២០២៤ ២ល្ងាច · ១៣ ថ្ងៃមុន

តារាឆ្នើមរូបនេះ ត្រូវបានកាត់ឈ្មោះចេញពីក្រុមតោកំណាច អង់គ្លេស សម្រាប់ពាន Euro ២០២៤ ហើយ

បរទេស៖ ខ្សែបម្រើរបស់ Tottenham Hotspur កីឡាករ James Maddison នឹងមិនត្រូវបានដាក់បញ្ចូលក្នុងក្រុមកីឡាករ ២៦ នាក់ចុងក្រោយរបស់ក្រុមជម្រើសជាតិ អង់គ្លេស សម្រាប់ព្រឹត្តិការណ៍ Euro ២០២៤ នៅអាល្លឺម៉ង់ នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ James Maddison
កីឡាករ James Maddison

ខ្សែបម្រើរបស់ Tottenham រូបនេះត្រូវបានលោក Gareth Southgate កោះហៅចូលក្នុងបញ្ជីឈ្មោះបណ្តោះអាសន្នសម្រាប់កីឡាករ ៣៣ ដំបូង ខណៈនៅក្នុងការប្រកួតមិត្តភាពដែលក្រុមតោកំណាចបានយកឈ្នះលើក្រុម បូស្នៀ ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃ ចន្ទ កន្លងទៅ គាត់ក៏បានចូលលេងផងដែរ។

ប៉ុន្តែគួរឱ្យសោកស្តាយ ដែលនៅថ្ងៃទី ៦ ខែ មិថុនា នេះ គាត់បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ៧ នាក់ផ្សេងទៀត ដែលនឹងត្រូវកាត់ចេញពីក្រុម ស្របពេលដែលបញ្ជីឈ្មោះផ្លូវការចុងក្រោយ គេតម្រូវឱ្យសល់កីឡាករត្រឹមតែ ២៦ នាក់ប៉ុណ្ណោះ៕

កីឡាករ James Maddison
កីឡាករ James Maddison

ប្រភពBBC

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T