បរទេស៖ ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ តួកគី កីឡាករ Arda Guler យប់មិញនេះបានបង្ហាញទម្រង់លេងល្អខ្លាំងណាស់ រហូតជាប់ជាកីឡាករល្អបំផុតប្រចាំការប្រកួត (Man of the Match) នៅជំនួបរវាងក្រុម តួកគី ទល់នឹងក្រុម ហ្សកហ្ស៊ី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅក្នុងការប្រកួតពូល F នៃពានរង្វាន់ Euro ២០២៤ កាលពីយប់មិញនេះ ត្រូវនឹងថ្ងៃទី ១៨ ខែ មិថុនា Arda Guler ពិតជាធ្វើបានល្អមែនទែន ដោយបានស៊ុតបញ្ចូលទីមួយគ្រាប់ ចូលរួមចំណែកជួយឱ្យ តួកគី យកឈ្នះលើក្រុម ហ្សកហ្ស៊ី ក្នុងលទ្ធផល ៣ ទល់នឹង ១។

Arda Guler យប់មិញមានស្ថិតិប្រ្រកួតល្អខ្លាំងណាស់ ដោយរូបគេលេងបាន ៧៩ នាទី ក្នុងនោះរកបានមួយគ្រាប់, បញ្ជូនបាល់ ៤១ ដង ជោគជ័យ ៣៨ ដង, បង្កើតឱកាសបាន ៥ ដង ក្នុងនោះមានឱកាសដែលគ្រោះថ្នាក់បំផុត ២ ដង។


ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖