ដំណឹងសោកស្តាយ! តារាឆ្នើមរបស់ អេស្ប៉ាញ រូបនេះបានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ហើយ

//s9.kh1.co/eb/ebb49cc0fc5e2e2e6f950ad274e2e8fe93ae37bf.jpg
បាល់ទាត់

 ០៨-កក្កដា-២០២៤ ៩ព្រឹក · ៣ ខែមុន

តារាឆ្នើមរបស់ អេស្ប៉ាញ រូបនេះបានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ហើយ

បរទេស៖ អតីតខ្សែបម្រើរបស់ Barcelona កីឡាករ Thiago Alcantara បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ហើយ ក្នុងវ័យត្រឹមតែ ៣៣ ឆ្នាំប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Thiago Alcantara 
Thiago Alcantara 

Thiago នៅក្នុងរដូវកាលចុងក្រោយ (២០២៣-២០២៤) ជាមួយ Liverpool ស្ថានភាពរបស់គាត់ហាក់មានភាពដុនដាបមែនទែន បន្ទាប់ពីគាត់មានបញ្ហារបួសញាំញីជាញឹកញាប់ ដែលជាហេតុធ្វើឱ្យគាត់ពុំសូវបានបង្ហាញខ្លួនជាប់លាប់នោះទេ។

Thiago Alcantara 
Thiago Alcantara 

ដោយឡែកថ្មីៗនេះ បន្ទាប់ពីសុពលភាពកុងត្រារបស់គាត់បានផុតកំណត់ជាមួយនឹង Liverpool គាត់ក៏បានសម្រេចចិត្តព្យួរស្បែកជើងពីបាល់ទាត់តែម្តង។

គួរបញ្ជាក់ថា Thiago Alcantara គឺជាខ្សែបម្រើដ៏ឆ្នើមបំផុតម្នាក់នៅក្នុងពិភពបាល់ទាត់ ក្នុងនោះនៅក្នុងអាជីពរបស់គាត់ក្នុងការលេងនៅ Barcelona, Bayern Munich និង Liverpool គាត់ធ្លាប់បានឈ្នះពានធំៗជាច្រើនដូចជា Champions League ២ ដង, FIFA Club World Cup ២ ដង, Bundesliga ៧ ដង, La Liga ៤ ដង, UEFA Super Cup ១ ដង,​ FA Cup ១ ដង និងពានរង្វាន់មួយចំនួនទៀត។

Thiago Alcantara 
Thiago Alcantara 

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T