អ៊េមណាស់! Messi ចាប់ដៃគ្នាជាមួយ Alvarez ស៊ុតម្នាក់មួយគ្រាប់ ជួយឱ្យ អាហ្សង់ទីន លត់ កាណាដា ២-០ កក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ(មានវីដេអូ)

//s9.kh1.co/39/39c7c3eeeabb97705324eb7ba7079c9c73ecc80b.jpg
បាល់ទាត់

 ១០-កក្កដា-២០២៤ ៩ព្រឹក · ៣ ខែមុន

Messi ចាប់ដៃគ្នាជាមួយ Alvarez ស៊ុតម្នាក់មួយគ្រាប់ ជួយឱ្យ អាហ្សង់ទីន លត់ កាណាដា ២-០ កក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ

បរទេស៖ នាព្រឹកថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២៤ នេះក្រុមជម្រើសជាតិ អាហ្សង់ទីន បានជួបតទល់គ្នាជាមួយក្រុមជម្រើសជាតិ កាណាដា នៅកីឡដ្ឋាន MetLife ក្នុងប្រទេស សហរដ្ឋអាមេរិក នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa America ២០២៤ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមការពារតំណែងជើងឯក អាហ្សង់ទីន ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម កាណាដា ក្នុងលទ្ធផល ២ ទល់នឹង ០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ២ គ្រាប់របស់ អាហ្សង់ទីន គឺរកបានដោយ Julian Alvarez នៅនាទីទី ២២ និង Lionel Messi នៅនាទីទី ៥១។

គួរបញ្ជាក់ថា អាហ្សង់ទីន បានកក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa America ហើយ ខណៈឥឡូវនេះពួកគេកំពុងរង់ចាំគូប្រកួតរវាងក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ និង កូឡុំប៊ី នៅថ្ងៃស្អែកទី ១១ ខែ កក្កដា សិន៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T