បរទេស៖ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា កំពុងតែខើចឱកាសក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធរបស់ RB Leipzig កីឡាករ Dani Olmo នៅរដូវក្តៅនេះ បន្ទាប់ពីពួកគេកំពុងតែជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុ ហើយក្នុងពេលជាមួយគ្នានេះ Man City ដែលជាក្រុមដ៏ធំមួយ ក៏កំពុងចូលមកប្រជែងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ Barcelona បានដាក់ផែនការធំលើកីឡាករ ២ នាក់ រួមមាន Nico Williams និង Dani Olmo ក្រោយអ្នកទាំង ២ សុទ្ធតែបានបង្ហាញសមត្ថភាពលេចធ្លោរខ្លាំងដូចគ្នានៅ Euro ២០២៤ ជាមួយក្រុមជម្រើសជាតិ អេស្ប៉ាញ ប៉ុន្តែទន្ទឹមនេះក្រៅពីក្លិបអ្នកមានបុណ្យ ពួកគេក៏មានក្លិបជាច្រើនទៀតកំពុងតែតាមចែចូវផងដែរ។
ថ្មីៗនេះយោងតាមការចុះផ្សាយដោយសារព័ត៌មាន Daily Mail បានឱ្យដឹងថា Man City ឥឡូវនេះកំពុងក្លាយជាក្រុមដ៏មានសក្តានុពលមួយ ក្នុងការប្រជែងជាមួយ Barcelona ដើម្បីចុះកុងត្រាយក Dani Olmo ពី RB Leipzig ខណៈដែលពួកគេគឺមិនមានការសូញសាញ ឬមានបញ្ហាហិរញ្ញវត្ថុណាមួយដូច Barca ឡើយ។
ទាក់ទងនឹង Barcelona ដដែល ថ្មីៗនេះពួកគេទើបតែទទួលរឿងដ៏ខកចិត្តមួយ បន្ទាប់ពីពួកគេត្រូវបានក្លិប RB Leipzig ច្រានចោលសំណើផ្ទេរភ្លាមៗ ក្រោយពួកគេដាក់លក្ខខណ្ឌចង់ទិញយក Olmo ក្នុងតម្លៃ ៥០ លានផោន ឬប្រមាណជា (៦៤ លានដុល្លារអាមេរិក) ដោយបង់រំលោះជាពីរដំណាក់កាល ដោយលើកទី ១ ពួកគេសូមបង់ចំនួន ៣៤ លានផោន ឬប្រមាណជា (៤៣ លានដុល្លារអាមេរិក) និងលើកទី ២ បង់ផ្តាច់ចំនួន ១៦ លានផោន ឬប្រមាណជា (២០ លានដុល្លារអាមេរិក) ទៀត៕
ប្រភព៖ Daily Mail