បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយខ្សែការពាររបស់ Bayern Munich កីឡាករ Noussair Mazraoui ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ Man UTD ហាក់មមារញឹកមែនទែន ក្នុងការតាមចុះកុងត្រាកីឡាករថ្មី ខណៈថ្មីៗនេះពួកគេទើបតែយកបានខ្សែការពារ Leny Yoro ពីក្រុម Lille ហើយផែនការបន្ទាប់គឺពួកគេនឹងតាមចរចាយកខ្សែការពារ Matthijs de Ligt ពី Bayern វិញម្តង ប៉ុន្តែមកដល់ពេលនេះអ្វីៗហាក់មិនទាន់ចេញជាផ្លែផ្កានៅឡើយទេ។
ទោះបីជាយ៉ាងណាក៏ដោយ រឿង De Ligt ទុកមួយឡែកសិន ខណៈថ្មីៗនេះសារព័ត៌មាន Santi J FM បានចុះផ្សាយថា Man UTD កំពុងទទួលបានភ្លើងខៀវក្នុងការចុះកុងត្រាយកខ្សែការពារសញ្ជាតិ ម៉ារ៉ុក Noussair Mazraoui ពី Bayern Munich ហើយជាមួយគ្នានេះភាគីក្លិប និងកីឡាករគឺបានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយគ្នាហើយ។
គួរបញ្ជាក់ថា Noussair Mazraoui បានចាកចេញពី Ajax ផ្លាស់មកកាន់ Bayern Munich កាលពីឆ្នាំ ២០២២ កន្លងទៅ ហើយខ្សែការពារវ័យ ២៦ ឆ្នាំរូបនេះ គឺនៅសល់កិច្ចសន្យារយៈពេល ២ ឆ្នាំទៀតជាមួយក្លិបយក្ស អាល្លឺម៉ង់ ពោលគឺដល់ឆ្នាំ ២០២៦៕
ប្រភព៖ Sportskeeda