បរទេស៖ អតីតអ្នកចាត់ការរបស់ជម្រើសជាតិ កម្ពុជា លោក Keisuke Honda ត្រូវបានប្រកាសចូលរួមជាមួយក្រុម Paro FC នៃលីគកំពូលប្រទេស ប៊ុយតាន ជាផ្លូវការ ក្រោយលោកសម្រាកពីអាជីពជាកីឡាករបាល់ទាត់អស់រយៈពេល ២ ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ អតីតខ្សែប្រយុទ្ធរបស់ AC Milan និងក្រុមជម្រើសជាតិ ជប៉ុន រូបនេះ បានសម្រាកពីអាជីពកីឡាករបាល់ទាត់អស់រយៈពេល ២ ឆ្នាំ ពោលគឺតាំងពីឆ្នាំ ២០២២ មកម្ល៉េះ បន្ទាប់ពីលោកចាកចេញពីក្រុម Suduva នៃលីគកំពូលប្រទេស លីទុយអានី។

ប៉ុន្តែនៅឆ្នាំ ២០២៤ នេះ លោក Honda ដែលបច្ចុប្បន្នមានវ័យ ៣៨ ឆ្នាំបានត្រឡប់មកកាន់វិថីនៃកីឡាករបាល់ទាត់ឡើងវិញ ដោយបានចូលរួមជាមួយក្លិប Paro FC នៃលីគកំពូលរបស់ប្រទេស ប៊ុយតាន ដើម្បីត្រៀមការប្រកួតលីគ និងការប្រកួតនៅក្នុងពានរង្វាន់កម្រិតអាស៊ី AFC Challenges Playoffs។
