ជម្រើសចុងក្រោយហើយ! Barca ត្រៀមលក់កីឡាករដល់ ៨ នាក់នៅរដូវក្តៅនេះ ដើម្បីប្រមូលលុយទិញ Williams និង Olmo

//s9.kh1.co/b6/b6bbbc43c5804d5657a3d684152bca61bd89301c.jpg
បាល់ទាត់

 ៣០-កក្កដា-២០២៤ ៣ល្ងាច · មួយឆ្នាំមុន

Barca ត្រៀមលក់កីឡាករ ៨ នាក់នេះចេញ ដើម្បីប្រមូលលុយទិញ Williams និង Olmo

បរទេស៖ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា បានបញ្ចូលឈ្មោះកីឡាករនៅក្រុមឈុតធំរបស់ខ្លួនដល់ទៅ ៨ នាក់ទៅក្នុងបញ្ជីឈ្មោះលក់ចេញ ដើម្បីប្រមូលលុយសម្រាប់ការចុះកុងត្រាលើកីឡាករថ្មីក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Barcelona
កីឡាករ Barcelona

ជាការពិតណាស់ នៅរដូវក្តៅនេះ Barcelona បានកំណត់ផែនការផ្ទេរដ៏ធំមួយ ក្នុងការតាមចុះកុងត្រាយក Nico Williams ពី Athletic Club និង Dani Olmo ពី RB Leipzig បន្ទាប់ពីអ្នកទាំងពីរសុទ្ធតែបង្ហាញសមត្ថភាពលេចធ្លោរដូចគ្នានៅ Euro ២០២៤ ជាមួយ អេស្ប៉ាញ។

Dani Olmo និង Nico Williams
Dani Olmo និង Nico Williams

ប៉ុន្តែអ្វីដែលជាបញ្ហាសំខាន់នៅពេលនេះ គឺពួកគេកំពុងតែជួបប្រទះនៅបញ្ហាហិរញ្ញវត្ថុ ដែលធ្វើឱ្យពួកគេពិបាកក្នុងការនាំចូលកីឡាករថ្មី ហើយទន្ទឹមនឹងហេតុផលដូចគ្នានេះ ពួកគេក៏មិនអាចទទួលបានការអនុញ្ញាតពី La Liga ផងដែរ។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន The Athletic បានឱ្យដឹងថា មានកីឡាករសរុបចំនួន ៨ នាក់ ដែលជាជម្រើសផ្ទេរដ៏ត្រឹមត្រូវក្នុងការជួយ Barcelona ឱ្យចុះកុងត្រាកីឡាករថ្មីបាន។

ហើយចំពោះកីឡាករដែលមានបញ្ចូលទៅក្នុងបញ្ជីត្រូវរួចជាស្រេចក្នុងនោះរួមមាន Frenkie de Jong, Ronald Araujo, Raphinha, Clement Lenglet, Mikayil Faye និង Ferran Torres។

Frenkie de Jong, Ronald Araujo
Frenkie de Jong, Ronald Araujo

ប្រភព Sportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T