ញាក់សាច់! Man UTD គ្រោងចាយលុយ ២ ពាន់លានជាង សាងសង់កីឡដ្ឋានថ្មី ដែលអាចផ្ទុកអ្នកទស្សនារហូតដល់ទៅ...

//s9.kh1.co/e1/e1cfa0a4e3642ca5db8baafa24bfeb208f70d8e9.jpg
បាល់ទាត់

 ៣០-កក្កដា-២០២៤ ៨ល្ងាច · មួយឆ្នាំមុន

Man UTD គ្រោងចាយលុយ ២ ពាន់លានជាង សាងសង់កីឡដ្ឋានថ្មី ដែលអាចផ្ទុកអ្នកទស្សនារហូតដល់ទៅ...

បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងតែរៀបចំផែនការក្នុងការចំណាយប្រាក់យ៉ាងច្រើនមហាសាល ដើម្បីសាងសង់កីឡដ្ឋានថ្មី ជំនួសទឹកដី Old Trafford ដែលជាកីឡដ្ឋានបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Old Trafford
Old Trafford

Old Trafford គឺជាទឹកដីរបស់ Man UTD ចាប់តាំងពីបើកដំបូងនៅឆ្នាំ ១៩១០ មកម្ល៉េះ ដែលកីឡដ្ឋាននេះអាចផ្ទុកអ្នកទស្សនាបានចំនួន ៧៤, ៣១០ នាក់។ ប៉ុន្តែបច្ចុប្បន្នផ្នែកខ្លះនៃកីឡដ្ឋាននេះហាក់សភាពទ្រុឌទ្រោមច្រើន បន្ទាប់ពីវាត្រូវបានគេប្រើប្រាស់អស់រយៈពេលយូរអង្វែងមកហើយ ហើយដោយសារតែរឿងនេះអ្នកគាំទ្រជាច្រើនក៏បានស្តីបន្ទោសឱ្យគ្រួសារ The Glazer ផងដែរ។

កាលពីខែ មីនា ក្នុងឆ្នាំ ២០២៤ នេះកន្លងទៅ សហម្ចាស់ភាគហ៊ុនថ្មីលោក Sir Jim Ratcliffe បានសម្រេចចិត្តបើកកិច្ចប្រជុំជាមួយក្រុមការងារមួយ ដើម្បីពិនិត្យ និងពិភាក្សាលើការជួសជុលកីឡដ្ឋាន Old Trafford ទាំងស្រុង។

លោក Sir Jim Ratcliffe
លោក Sir Jim Ratcliffe

ថ្មីៗនេះយោងការចុះផ្សាយដោយសារព័ត៌មាន The Athletic បានឱ្យដឹងថា ថ្នាក់ដឹកនាំរបស់ Man UTD បានធ្វើការសម្រេចជំហានដំបូងថា ពួកគេទំនងជានឹងសាងសង់កីឡដ្ឋានថ្មី នៅជាប់ Old Trafford ដែលអាចផ្ទុកអ្នកទស្សនាបានដល់ ១០ ម៉ឺននាក់។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខណៈពេលនេះលោក Ratcliffe កំពុងតែពិចារណានៅឡើយ ព្រោះថាបើពួកគេសម្រេចចិត្តជួសជុលលើកីឡដ្ឋានចាស់ នោះនឹងចំណាយប្រាក់តិចជាងលើការសាងសង់កីឡដ្ឋានថ្មីតែម្តង ដែលនឹងអាចចាយប្រាក់រហូតដល់ទៅ ២ ពាន់លានផោន ឬប្រមាណជា (២៥៧ លានដុល្លារអាមេរិក) ឯណោះ។

Old Trafford
Old Trafford
Old Trafford
Old Trafford

ប្រភព Sportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T