អុញនោះ! ថៃ អាចនឹងអស់សិទ្ធធ្វើជាម្ចាស់ផ្ទះ SEA Games ឆ្នាំក្រោយ ដោយសារតែហេតុផលមួយនេះ

//s9.kh1.co/51/51b5d6ba6aa1f08f37c1868765ec0498641650bf.jpg
កីឡាផ្សេងៗ

 ១៥-សីហា-២០២៤ ៣ល្ងាច · មួយខែមុន

ថៃ អាចនឹងអស់សិទ្ធធ្វើជាម្ចាស់ផ្ទះ SEA Games ឆ្នាំក្រោយ ដោយសារតែហេតុផលមួយនេះ

ថៃ៖ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) គឺនឹងកំណត់ជោគវាសនាអំពីសិទ្ធធ្វើជាម្ចាស់ផ្ទះរបស់ ថៃ ក្នុងព្រឹត្តិការណ៍ Asian Indoor and Martial Arts Games នៅថ្ងៃព្រហស្បតិ៍ ទី ១៥ ខែ សីហា ឆ្នាំ ២០២៤ នេះ បន្ទាប់ពី ថៃ បានដកវិញ្ញាសាប្រកួតសំខាន់ៗមួយចំនួនចេញ មុនព្រឹត្តិការណ៍ខាងលើមកដល់ ដែលធ្វើឱ្យខាង OCA មានការមិនពេញចិត្តចំពោះរឿងនេះ ហើយទាក់ទងនឹងរឿងនេះក៏ធ្វើឱ្យ ថៃ ប៉ះពាល់ដល់សិទ្ធធ្វើជាម្ចាស់ផ្ទះ SEA Games ២០២៥ ឆ្នាំក្រោយផងដែរ, នេះបើតាមការចុះផ្សាយដោយកាសែត Bangkok Post

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Chaiyapak Siriwat 
លោក Chaiyapak Siriwat 

ភាពចម្រូងចម្រាស់រវាង OCA និងប្រទេសម្ចាស់ផ្ទះ ថៃ បានកើតឡើង ចាប់តាំងពីពេលដែល ថៃ បានសម្រេចចិត្តដកវិញ្ញាសាកីឡាប្រកួតចំនួន ១៤ ប្រភេទចេញ ដូចជា កីឡាវាយសី កីឡា Baseball កីឡាបុកប៊ីយ៉ា កីឡា Cheerleading កីឡាចាក់សាប កីឡាហុកហ្គីក្នុងសាល កីឡា Netball កីឡាហែលទឹកក្នុងសាល កីឡាអត្តពលកម្មក្នុងសាល កីឡាចែវទូក កីឡាបាញ់កាំភ្លើង កីឡាបាល់ទះ កីឡាលើកទម្ងន់ និងកីឡាចំបាប់ ក្នុងរយៈពេលត្រឹមតែ ៣ ខែ ប៉ុណ្ណោះ មុនពេលព្រឹត្តិការណ៍កីឡានេះមកដល់ ខណៈដែលព្រឹត្តិការណ៍កីឡានេះបានពន្យាពេលកាលពីឆ្នាំ ២០២១ ដោយសារតែជម្ងឺកូវីដ-១៩ និងគ្រោងមករៀបចំឡើងវិញចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅទីក្រុង បាងកក និងឈុនបុរី។

រូបភាព
រូបភាព

យោងតាមការអះអាងរបស់លោក Chaiyapak Siriwat ដែលជាអនុប្រធាន OCA បានឱ្យដឹងថា ការសម្រេចចិត្តរបស់ ថៃ ក្នុងការដកវិញ្ញសាកីឡាមួយចំនួនចេញពីកម្មវិធីនេះ គឺបានជះផលអវិជ្ជមានជាច្រើនទៅដល់ពួកគេផ្ទាល់ ហើយមូលហេតុធំ នៅពីក្រោយការសម្រេចចិត្តរបស់ពួកគេក្នុងការដកវិញ្ញាកីឡាទាំង ១៤ នេះចេញ គឺដោយសារពួកគេខ្វះខាតថវិការក្នុងការរៀបចំ។

លោក Chaiyapak ដដែលបានបន្ថែមថា ជុំវិញរឿងរ៉ាវមួយនេះ មិនត្រឹមតែធ្វើឱ្យ ថៃ អាចត្រូវអស់សិទ្ធធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Indoor and Martial Arts Games ប៉ុណ្ណោះទេ ហើយវាក៏បានជះឥទ្ធពលដល់ពួកគេក្នុងការធ្វើជាម្ចាស់ផ្ទះ SEA Games ឆ្នាំក្រោយផងដែរ។

លោក Chaiyapak Siriwat 
លោក Chaiyapak Siriwat 

ប្រភពBangkok Post

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T