បរទេស៖ ទីបំផុតខ្សែប្រយុទ្ធស្លាបរបស់ Manchester United កីឡាករ Jadon Sancho បានព្រមព្រៀងផ្លាស់ទៅចូលរួមជាមួយក្រុមតោខៀវ Chelsea នៅរដូវក្តៅនេះហើយ ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល, នេះបើតាមប្រភពច្បាស់ការដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![Jadon Sancho](https://s9.kh1.co/__image/w=650,h=434,q=100/82/826b9440aa88b6b88224472bf854382272a9f12d.png)
ប្រភពដដែលបានបន្ថែមថា ទាំង Man UTD និង Sancho សុទ្ធតែព្រមព្រៀងរួចរាល់លើការផ្ទេរមួយនេះ ខណៈខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស រូបនេះ នឹងចូលរួមជាមួយក្រុមនៅភាគខាងលិចទីក្រុង ឡុងស៍ ក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាល អមជាមួយជម្រើសទិញផ្តាច់ផងដែរ។
គួរបញ្ជាក់ថា Chelsea នឹងប្រើប្រាស់ Sancho ដើម្បីទៅបំពេញកន្លែងរបស់ Raheem Sterling ដែលបានចាកចេញទៅចូលរួមជាមួយ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាលដូចគ្នា៕
![Jadon Sancho](https://s9.kh1.co/__image/w=650,h=813,q=100/2f/2fd29b74bf72ff949c793811495d53d158469f9d.png)
ប្រភព៖ Fabrizio Romano