បរទេស៖ អ្នកចាត់ការរបស់ Manchester United លោក Erik ten Hag បានឃាត់ទុកមិនឱ្យកូនក្រុមរបស់ខ្លួន ២ នាក់ គឺ Antony និងខ្សែបម្រើ Christian Eriksen ចាកចេញនៅរដូវក្តៅនេះនោះទេ ទោះបីជាមានការដាក់សំណើចង់បានពីសំណាក់ក្លិបដ៏ទៃក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Man UTD គឺជាក្រុមដែលមមារញឹកមួយនៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ជារួមពួកគេបាននាំចូលកីឡាករថ្មីក៏ច្រើន ហើយបានបញ្ចេញកីឡាករចាស់របស់ខ្លួនក៏ច្រើនដូចគ្នា។ ក្នុងនោះកីឡាករដែលក្រុមបិសាចក្រហមបានបញ្ចេញនៅរដូវក្តៅនេះមាន Scott McTominay, Aaron Wan-Bissaka និង Anthony Martial ជាដើម ប៉ុន្តែដោយឡែក Antony និង Eriksen វិញគឺលោក Ten Hag មិនឱ្យពួកគេចាកចេញនោះទេ។
យោងតាមការចុះផ្សាយដោយសារព័ត៌មាន Daily Mail បានឱ្យដឹងថា ក្លិប Real Betis របស់ អេស្ប៉ាញ បានដាក់សំណើចង់ខ្ចីជើងយក Antony និង Eriksen នៅរដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយ Man UTD បានបដិសេធសំណើនេះភ្លាមៗ តាមការចង់បានរបស់លោក Ten Hag៕
ប្រភព៖ Sportskeeda