បរទេស៖ ក្លិប Fenerbahce នៃលីគកំពូល តួកគី ត្រូវបានគេរាយការណ៍ថា កំពុងតែព្យាយាមយ៉ាងខ្លាំង ដើម្បីចុះកុងត្រាយកខ្សែប្រយុទ្ធស្លាបរបស់ Manchester United កីឡាករ Antony ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Antony ចាប់តាំងផ្លាស់ចេញពី Ajax មកចូលរួមជាមួយនឹង Man UTD នៅក្នុងឆ្នាំ ២០២២ រូបគេហាក់បង្ហាញសមត្ថភាពពុំសូវបានល្អប៉ុន្មាននោះទេ ដែលជាហេតុធ្វើឱ្យមួយរយៈចុងក្រោយនេះ រូបគេតែងតែស្ថិតនៅកៅអីបម្រុងជានិច្ច។
ថ្មីៗនេះយោងតាមការចុះផ្សាយដោយសារព័ត៌មានប្រចាំប្រទេស តួកគី Fotomac បានឱ្យដឹងថា ក្លិប Fenerbahce កំពុងតែពន្លឿនចង់ចុះកុងត្រាយកខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល វ័យ ២៤ ឆ្នាំរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងឱ្យបានលឿន មុនទីផ្សារដោះដូរកីឡាករក្នុងប្រទេស តួកគី ត្រូវបិទនៅថ្ងៃទី ១៣ ខែ កញ្ញា។
ប្រភព៖ Sportskeeda