ស៊េរីចាស់អាហ៊្សូរីត្រឡប់មកវិញហើយ! អ៊ីតាលី យប់មិញលេងសង់តង់គ្នាណាស់ ស៊ុតសុទ្ធតែគ្រាប់បច្ចេកទេសរហូតលត់ បារាំង ៣-១(មានវីដេអូ)

//s9.kh1.co/7b/7b6d6185507670e837f31398c567936a1a375039.jpg
បាល់ទាត់

 ០៧-កញ្ញា-២០២៤ ១០ព្រឹក · ១០ ថ្ងៃមុន

អ៊ីតាលី យប់មិញលេងសង់តង់គ្នាណាស់ ស៊ុតសុទ្ធតែគ្រាប់បច្ចេកទេសរហូតលត់ បារាំង ៣-១

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២៤ នេះ ក្រុមជម្រើសជាតិ បារាំង បានបើកទ្វាកីឡដ្ឋាន Parc des Princes របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវអាហ៊្សូរី អ៊ីតាលី នៅក្នុងការប្រកួតបើកឆើកពូល B នៃពានរង្វាន់ Nations League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមខ្លាំងទាំង ២ គឺពិតជាស្វិតស្វាញមែនទែន ប៉ុន្តែជារួមខាងក្រុមភ្ញៀវ អ៊ីតាលី ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមមាន់គក បារាំង ក្នុងលទ្ធផល ៣ ទល់នឹង ១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

មែនទែនទៅខាងក្រុម បារាំង ជាអ្នករកគ្រាប់បាល់នាំមុខបានមុន ដែលស៊ុតបញ្ចូលទីដោយកីឡាករ Bradley Barcola នៅនាទីទី ១ ប៉ុន្តែក្រោយមកខាងក្រុម អ៊ីតាលី ក៏រកបានគ្រាប់បាល់វាយបក ៣ គ្រាប់មកវិញ ដែលស៊ុតបញ្ចូលទីដោយ Federico Dimarco នៅនាទីទី ៣០, Davide Frattesi នៅនាទីទី ៥០ និង Giacomo Raspadori នៅនាទីទី ៧៤។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ប្រកួតបន្ទាប់ បារាំង នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិ ប៊ែលហ្ស៊ិក នៅថ្ងៃទី ១០ ខែ កញ្ញា ចំណែក អ៊ីតាលីវិញ នឹងត្រូវជួបជាមួយ អ៊ីស្រាអែល នៅថ្ងៃទី ១០ ខែ កញ្ញា ដូចគ្នា។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

វីដេអូហាយឡាយ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T