បរទេស៖ ក្លិបមេឃខៀវ Manchester City កំពុងតាមដានខ្សែបម្រើម្នាក់របស់ Crystal Palace ដើម្បីយករូបគេមកជំនួសតំណែងរបស់ Rodri ក្នុងរយៈពេលវែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Rodri កំពុងត្រូវបានក្លិបធំៗនៅ អឺរ៉ុប ចាប់អារម្មណ៍លើគាត់ខ្លាំងមែនទែន ជាពិសេសគឺ Real Madrid បន្ទាប់ពីគាត់បង្ហាញសមត្ថភាពបានយ៉ាងល្អជាមួយក្រុម Man City ក្នុងរយៈពេល ៥ ឆ្នាំមកនេះ ពោលគឺចាប់តាំងពីគាត់ចាកចេញពី Atletico Madrid ផ្លាស់មកកាន់ទីនេះក្នុងឆ្នាំ ២០១៩។
ខ្សែបម្រើការពារសញ្ជាតិ អេស្ប៉ាញ វ័យ ២៨ ឆ្នាំរូបនេះ គឺនៅសល់កុងត្រាជាមួយ Man City រយៈពេល ២ រដូវកាលទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៧ ប៉ុន្តែគិតត្រឹមពេលនេះ រូបគេមិនទាន់មានដំណឹងលេចឮណាមួយថាចង់បន្តកុងត្រាថ្មីជាមួយក្រុមមេឃខៀវឡើយ ហើយក្នុងពេលថ្មីៗនេះ ក៏មានពាក្យចចាមអារ៉ាមថា Rodri អាចនឹងចាកចេញផងដែរ។
យោងតាមការចុះផ្សាយដោយសារព័ត៌មាន Daily Mail បានឱ្យដឹងថា Man City ឥឡូវនេះកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពរបស់ខ្សែបម្រើក្រុម Crystal Palace កីឡាករ Adam Wharton។ ទន្ទឹមនឹងនេះក្រុមរបស់លោក Pep Guardiola ក៏បានចាត់ទុកខ្សែបម្រើវ័យ ២០ ឆ្នាំសញ្ជាតិ អង់គ្លេស រូបនេះថាជាគោលដៅផ្ទេរដែលមានសក្តានុពលនៅរដូវក្តៅក្រោយផងដែរ៕
ប្រភព៖ Sportbible