បរទេស៖ MrBeast ដែលជា YouTuber ដ៏ល្បីឈ្មោះ បានយក Lionel Messi ជាប្រធានបទតបតទៅ Cristiano Ronaldo វិញ បន្ទាប់ពីប្រធានក្រុមរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ រូបនេះបានលើកឡើងថា គាត់គឺចង់ប្រើរយៈពេល ២ ឆ្នាំ ដើម្បីទម្លាក់ MrBeast ចេញពីតំណែងស្តេច Youtuber ស្របពេលដែលបច្ចុប្បន្នគាត់មាន Subscriber ច្រើនជាងគេនៅលើពិភពលោកដល់ទៅ ៣១៣ លាននាក់ឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឆានែល YouTube ផ្លូវការរបស់ Cristiano Ronaldo ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ២១ ខែ សីហា កន្លងទៅ ដែលមានឈ្មោះថា UR Cristiano ហើយឆានែល YT នេះ គ្រាន់តែបង្កើតឡើងភ្លាម គឺបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយចំណាយពេលត្រឹមតែ ៩០ នាទី អាចរកបានអ្នក Subscribe បានចំនួន ១ លាននាក់ និងចំណាយពេលមិនដល់មួយសប្តាហ៍ផង អាចរកបានចំនួន Subscriber ដល់ទៅ ៥០ លាននាក់ជាង។
ទោះបីជាយ៉ាងណាក៏ដោយ Ronaldo គឺនៅសល់ផ្លូវវែងឆ្ងាយទៀត ដើម្បីអាចតាមទាន់ចំនួន Subscriber របស់ MrBeast បាន ប៉ុន្តែខ្សែប្រយុទ្ធរបស់ Al-Nassr រូបនេះ ហាក់មានការតាំងចិត្តខ្ពស់ខ្លាំងណាស់ ដោយគាត់បានកំណត់គោលដៅរួចហើយ ថានឹងប្រើពេលរយៈពេល ២ ឆ្នាំ ដើម្បីតាមឱ្យទាន់ចំនួន Subscriber របស់ស្តេច YT រូបនេះ។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ មុនការប្រកួតពាន UEFA Nations League ទល់នឹង ក្រូអាត កន្លងទៅ Ronaldo បាននិយាយពីផែនការរបស់ខ្លួនយ៉ាងដូច្នេះថា៖
យ៉ាងណាមិញ បន្ទាប់ពីឮ Ronaldo និយាយថាចង់បំបាក់ខ្លួននៅលើ YT បែបនេះ MrBeast បានតបតទៅវិញកាលពីពេលថ្មីៗនេះថា៖
ខណៈតាមរយៈអត្ថន័យនេះ MrBeast មិនបានឆ្លើយឆ្លងអ្វីច្រើនទៅ Ronaldo នោះទេ គ្រាន់តែគាត់ចង់ប្រាប់ទៅ Ronaldo ដែលជាគូប្រជែងដ៏ធំរបស់ Leo Messi ថា សម្រាប់គាត់គឺជ្រើសរើសយក Messi ដែលជាស្តេចបាល់ទាត់នៅលើភពផែនដីនេះ។
ប្រភព៖ Sportskeeda