ខ្ញីកាន់តែចាស់កាន់តែហឹរមែន! Ronaldo យប់មិញស៊ុតមួយគ្រាប់ចុងម៉ោងល្អដូចផ្កា ជួយឱ្យ ព័រទុយហ្គាល់ វាយបកឈ្នះ ស្កុតលែនដ៍ ២-១(មានវីដេអូ)

//s9.kh1.co/06/0617bddc3b0cc4c579b78dbbb0780d9ced6f49e7.jpg
បាល់ទាត់

 ០៩-កញ្ញា-២០២៤ ៩ព្រឹក · ៨ ថ្ងៃមុន

Ronaldo យប់មិញស៊ុតមួយគ្រាប់ចុងម៉ោងល្អដូចផ្កា ជួយឱ្យ ព័រទុយហ្គាល់ វាយបកឈ្នះ ស្កុតលែនដ៍ ២-១

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២៤ នេះ ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានបើកទ្វាកីឡដ្ឋាន Estadio do Sport Lisboa e Benfica របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវជម្រើសជាតិ ស្កុតលែនដ៍ ដែលជាការប្រកួតទី ២ ក្នុងពូល A នៃពានរង្វាន់ UEFA Nations League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ គឺពិតជាស្វិតស្វាញមែនទែន ប៉ុន្តែជារួមខាងក្រុមម្ចាស់ផ្ទះ ព័រទុយហ្គាល់ ហាក់ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម ស្កុតលែនដ៍ ក្នុងលទ្ធផល ២ ទល់នឹង ១។

ក្នុងនោះខាងក្រុម ស្កុតលែនដ៍ ជាអ្នករកបានគ្រាប់បាល់នាំមុខមុន ដែលស៊ុតបញ្ចូលទីដោយកីឡាករ Scott Mc Tominay នៅនាទីទី ៧ ប៉ុន្តែឈានចូលវគ្គទី ២ ខាងក្រុមរហស្សនាមបញ្ចខែល ក៏រកគ្រាប់បាល់វាយបកបាន ២ គ្រាប់មកវិញ ដែលស៊ុតបញ្ចូលទីដោយ Bruno Fernandes នៅនាទីទី ៥៤ និងគ្រាប់ចុងក្រោយរកបានដោយ Cristiano Ronaldo នៅនាទីទី ៨៨។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ក្រោយជ័យជម្នះយប់មិញនេះ បានធ្វើឱ្យ ព័រទុយហ្គាល់ ឈរនៅកំពូលតារាងនៃពូល A បណ្តោះអាសន្ន ដោយឆ្លងកាត់ ២ ប្រកួត ឈ្នះទាំង ២ ប្រកួត មាន ៦ ពិន្ទុពេញ ចំណែក ស្កុតលែនដ៍ វិញ កំពុងឈរនៅបាតតារាងឯណោះ ក្រោយឆ្លងកាត់ ២ ប្រកួតដូចគ្នា ពួកគេមិនទាន់មានពិន្ទុរាប់នោះទេ៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូគ្រាប់ស៊ុតបញ្ចូលទីរបស់ Ronaldo
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T