បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានជ្រើសរើសអតីតខ្សែបម្រើរបស់ Manchester United លោក Ryan Giggs ថាល្អជាងអតីតខ្សែបម្រើរបស់ Real Madrid លោក Toni Kroos។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងកិច្ចសន្ទនាខ្លីៗ (Q&A) Ronaldo ត្រូវបានគេសួរថា៖
" Giggs ឬ Marcelo?" គាត់បានជ្រើសរើស Giggs។
" Giggs ឬ Xabi Alonso?" គាត់បានជ្រើសរើស Giggs។
"Giggs ឬ Toni Kroos?" គាត់បានជ្រើសរើស Giggs។
ប៉ុន្តែចុងក្រោយនៅពេលគេសួរថា "Giggs ឬ Benzema?" ខ្សែប្រយុទ្ធរបស់ Al-Nassr រូបនេះបានឆ្លើយដោយមិនស្ទាក់ស្ទើរ ថាគាត់គឺសម្រេចចិត្តជ្រើសរើសយកដៃគូប្រយុទ្ធដ៏យល់ចិត្ត Karim Benzema។
គួរបញ្ជាក់ថា ទាំងលោក Giggs និង Kroos សុទ្ធតែធ្លាប់លេងនៅលើទីលានជាមួយ Ronaldo ទាំង ២ នាក់។ ក្នុងនោះលោក Giggs ធ្លាប់លេងនៅ Man UTD ជាមួយ Ronaldo ចន្លោះពីឆ្នាំ ២០០៣ ដល់ ២០០៩ ចំណែក Kroos វិញ ធ្លាប់លេងជាមួយ Ronaldo នៅ Real Madrid ចន្លោះពីឆ្នាំ ២០១៤ ដល់ ២០១៨៕
ប្រភព៖ Fabrizio Romano