នោះៗ! Man UTD បានសម្លឹងឃើញគ្រូបង្វឹកថ្មីហើយស្រេច បើ Ten Hag ត្រូវបណ្តេញចេញពីតំណែង

//s9.kh1.co/26/2658296287c369862bc06a5a12350c8c16e02ca3.jpg
បាល់ទាត់

 ១០-កញ្ញា-២០២៤ ១០ព្រឹក · ៧ ថ្ងៃមុន

Man UTD បានសម្លឹងឃើញគ្រូបង្វឹកថ្មីហើយស្រេច បើ Ten Hag ត្រូវបណ្តេញចេញពីតំណែង

បរទេស៖ ស្របពេលដែលស្ថានភាពរបស់លោក Erik ten Hag កំពុងតែឡើងកម្តៅខ្លាំង ឥឡូវនេះ Man UTD ត្រូវបានគេរាយការណ៍ថា ពួកគេបានសម្លឹងឃើញបេក្ខភាពគ្រូបង្វឹកថ្មី ដើម្បីមកជំនួសតំណែងរបស់អ្នកចាត់ការសញ្ជាតិ ហូល្លង់ រូបនេះបណ្តើរៗហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Erik ten Hag
លោក Erik ten Hag

ជាការពិតណាស់ ក្នុងការចាប់ផ្តើមរដូវកាលថ្មី ២០២៤-២០២៥ នេះ លោក Ten Hag គឺដឹកនាំ Man UTD ពុំសូវទទួលបានលទ្ធផលល្អនោះទេ ដោយឆ្លងកាត់ ៣ ប្រកួតដំបូងនៅ Premier League ពួកគេទើបតែឈ្នះបាន ១ ប្រកួតប៉ុណ្ណោះ និងចាញ់ ២ ប្រកួត ហើយបច្ចុប្បន្នពួកគេកំពុងឈរនៅពាក់កណ្តាលតារាង ដោយស្ថិតនៅលេខរៀងទី ១៤។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Mirror បានឱ្យដឹងថា សហម្ចាស់ក្លិប Man UTD លោក Sir Jim Ratcliffe គឺកំពុងតែពិចារណាចង់បានអតីតអ្នកចាត់ការរបស់ Real Madrid លោក Zinedine Zidane មកជំនួសកន្លែងរបស់លោក Ten Hag។

គួរបញ្ជាក់ថា លោក Zidane បច្ចុប្បន្នមិនទាន់មានការងារជាគ្រូបង្វឹកថ្មីនោះទេ ចាប់តាំងពីលោកចាកចេញពី Real Madrid នៅក្នុងឆ្នាំ ២០២១៕

លោក Zinedine Zidane
លោក Zinedine Zidane

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T