បរទេស៖ ខ្សែប្រយុទ្ធ Lionel Messi របស់ Inter Miami បានទម្លាយពីឈ្មោះកីឡាករបាល់ទាត់ដ៏ភ្ញាក់ផ្អើលម្នាក់ ដែលជានិមិត្តរូបតាំងពីក្មេងរបស់ខ្លួន ប៉ុន្តែមិនមែនជាអតីតកីឡាករជើងចាស់លោក Diego Maradona ឬ Pele នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្លែងនៅក្នុងកម្មវិធីដែលរៀបចំដោយ Adidas Football ប្រធានក្រុមរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន វ័យ ៣៧ ឆ្នាំរូបនេះបានលើកឡើងថា៖
ក្រៅពីលោក Maradona គឺលោក Pablo Aimar គាត់ជាកីឡាករដែលខ្ញុំមានការកោតសរសើរខ្លាំងបំផុត។ ខ្ញុំពិតជាស្រឡាញ់គាត់ខ្លាំងណាស់។
ទន្ទឹមនឹងនេះត្រឡប់ទៅកាន់ឆ្នាំ ២០១៥ កន្លងទៅ នៅពេលដែលលោក Aimar ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ Messi បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖
កីឡាករដ៏អស្ចារ្យ និងជានិមិត្តរូបរបស់ខ្ញុំម្នាក់ ជាមួយគ្នានេះខ្ញុំសូមអរគុណដល់គាត់ ដែលបានផ្តល់នូវភាពរីករាយមកកាន់ពួកយើង ជាមួយនឹងភាពដ៏អស្ចារ្យរបស់គាត់។

គួរបញ្ជាក់ថា លោក Pablo Aimar ដែលបច្ចុប្បន្នមានវ័យ ៤៤ ឆ្នាំ គឺជាកីឡាករជម្រើសជាតិ អាហ្សង់ទីន ម្នាក់ ហើយលោកក៏ធ្លាប់ចាប់ដៃគូនៅលើទីលានជាមួយ Messi ផងដែរ។
ដោយឡែកនៅក្នុងអាជីពរបស់លោក លោកធ្លាប់ប្រកបអាជីពនៅក្លិប River Plate, Valencia, Real Zaragoza, Benfica និង Johor DT នៃលីគកំពូលម៉ាឡេស៊ី៕

ប្រភព៖ Sportbible