បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានលើកឡើងថា អ្នកចាត់ការលោក Erik ten Hag គឺមិនគួរមានគំនិតអវិជ្ជមាន ដោយនិយាយថា Man UTD គ្មានគីឡូប្រជែងពាន Premier League និងពាន Champions League នោះទេ ដោយសារទីនេះគឺជាក្លិបដ៏ធំ ដែលមានប្រវត្តិជោគជ័យក្នុងប្រវត្តិសាស្ត្របាល់ទាត់កន្លងមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ កាលពីអតីតកាល ពោលគឺនៅក្នុងរជ្ជកាលដឹកនាំរបស់លោក Sir Alex Ferguson ក្រុមបិសាចក្រហមគឺពិតជាជោគជ័យខ្លាំងមែនទែន ទាំងការប្រកួតប្រជែងពាន Premier League និង UCL ជាដើម ប៉ុន្តែចាប់តាំងពីលោកចាកចេញនៅក្នុងឆ្នាំ ២០១៣ មក Man UTD ហាក់ពុំសូវទទួលបានផ្លែផ្កាដូចមុនទៀតនោះទេ ជាពិសេសគឺពួកគេមិនដែលបានឈ្នះទាល់តែសោះជាមួយពាន PL និង UCL។
យ៉ាងណាក៏ដោយ រំលងទៅ ១០ ឆ្នាំជាងមកហើយ ដែលពេលនេះជារជ្ជកាលដឹកនាំរបស់លោក Ten Hag ក្រុមបិសាចក្រហម គឺជាពេលមួយ ដែលត្រូវបណ្តែតខ្លួលមករកភាពខ្លាំងឡើងវិញ ប៉ុន្តែកាលពីខែ កក្កដា កន្លងទៅ ស្រាប់តែបុរសសញ្ជាតិ ហូល្លង់ វ័យ ៥៤ ឆ្នាំរូបនេះ បានលើកឡើងដោយការខ្វះទំនុកចិត្តថា Man UTD នៅរដូវកាលនេះ គឺមិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការប្រជែងពាន Premier League នោះទេ។
ក្រោយលោក Ten Hag មានប្រសាសន៍បែបនេះ ថ្មីៗនេះនៅក្នុងកិច្ចសម្ភាសន៍ក្នុងឆានែល YT របស់ខ្លួនជាមួយលោក Rio Ferdinand អតីតខ្សែប្រយុទ្ធរបស់ Man UTD រូបនេះ បាននិយាយយ៉ាងដូច្នេះថា៖
ប្រភព៖ ESPN FC