បរទេស៖ អតីតខ្សែប្រយុទ្ធលេចធ្លោរប្រចាំ Premier League លោក Michael Owen ជឿជាក់ថា តម្លៃផ្ទេររបស់ Cristiano Ronaldo គឺមិនក្រោម ៥០០ លានផោន ឬប្រមាណជា (៦៥៦ លានដុល្លារអាមេរិក) នោះទេ ប្រសិនបើសមត្ថភាពកំពូលរបស់គាត់ស្ថិតនៅពេលបច្ចុប្បន្នវិញនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយើងត្រឡប់ថយក្រោយទៅកាន់ឆ្នាំ ២០០៩ ពេលនោះ គឺជាពេលដែល Ronaldo មានវ័យ ២៤ ឆ្នាំ ហើយក៏ជាពេលដែលគាត់កំពុងតែមានសមត្ថភាពឡើងដល់ចំណុចកំពូលផងដែរ ខណៈពេលនោះផងដែរ គាត់បានចាកចេញពី Manchester United ផ្លាស់ទៅកាន់ក្រុមអធិរាជស Real Madrid ក្នុងតម្លៃបំបែកកំណត់ត្រា ៨០ លានផោន ឬប្រមាណជា (១០៥ លានដុល្លារអាមេរិក)។
ដោយឡែកនៅក្នុងពេលបច្ចុប្បន្ន Neymar គឺបានបំបែកកំណត់ត្រានេះហើយ ដោយបានក្លាយជាកីឡាករបាល់ទាត់ ដែលមានតម្លៃផ្ទេរថ្លៃជាងគេបំផុតក្នុងពិភពលោក ពោលគឺចំនួន ២០០ លានផោន ឬប្រមាណជា (២៦២ លានដុល្លារអាមេរិក) នៅពេលគាត់ចាកចេញពី Barcelona ផ្លាស់ទៅកាន់ក្លិប Paris Saint-Germain ក្នុងឆ្នាំ ២០១៧។
ទាក់ទងនឹងរឿងខាងលើ លោក Michael Owen ដែលជាអតីតខ្សែប្រយុទ្ធរបស់ Man UTD មួយរូបបានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda