បរទេស៖ ក្លិបអ្ន្កកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា បានសម្លឹងឃើញអ្នកចាំទីដៃថ្មី ដើម្បីជំនួសកន្លែង Marc-Andre Ter Stegen រយៈពេលវែងរួចរាល់ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Barcelona ថ្មីៗនេះទើបតែឈានដល់កិច្ចព្រមព្រៀងក្នុងការចុះកុងត្រាយកអតីតអ្នកចាំទី Juventus កីឡាករ Wojciech Szczesny ដោយគ្មានតម្លៃខ្លួនក្នុងកុងត្រារយៈពេលមួយឆ្នាំ ដើម្បីជំនួសតំណែង Stegen បណ្តោះអាសន្ន ដែលមានបញ្ហារបួសជង្គង់ស្តាំធ្ងន់ធ្ងរ ត្រូវអវត្តមានពីទីលានដល់ដំណាច់រដូវកាលនេះតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ Barcelona បានសម្លឹងឃើញអនាគតអ្នកចាំទីដៃទី ១ រួចរាល់ហើយ នៅពេលអស់ពី Stegen ទៅ ក្នុងនោះយោងតាមការអះអាងដោយអ្នកកាសែតលោក Fernando Polo បានឱ្យដឹងថា លោក Hansi Flick គឺបានកំណត់អត្តសញ្ញាណចង់បានអ្នកចាំទីសញ្ជាតិ ព័រទុយហ្គាល់ ដែលបច្ចុប្បន្នកំពុងលេងនៅក្លិប Porto កីឡាករ Diogo Costa ក្នុងផែនការរយៈពេលវែងតែម្តង៕
ប្រភព៖ Sportbible