គេល្អណាស់! យប់មិញចាញ់មែន តែ Ferdinand បានសរសើរពីសមត្ថភាពកីឡាករ Man UTD រូបនេះមិនដាច់ពីមាត់

//s9.kh1.co/f1/f1f9668bbf00e774c88871c2e63adb425cdd3d62.jpg
បាល់ទាត់

 ៣០-កញ្ញា-២០២៤ ១០ព្រឹក · ៩ ថ្ងៃមុន

យប់មិញចាញ់មែន តែ Ferdinand បានសរសើរពីសមត្ថភាពកីឡាករ Man UTD រូបនេះមិនដាច់ពីមាត់

បរទេស៖ អតីតខ្សែការពារជើងចាស់លោក Rio Ferdinand បានបង្ហាញការកោតសរសើរលើអ្នកចាំទី Andre Onana ទោះបីជារូបគេបានរបូតគ្រាប់បាល់ ៣ គ្រាប់ ធ្វើឱ្យ Manchester United បរាជ័យក្រោមថ្វីជើងក្រុម Tottenham Hotspur នៅទឹកដី Old Trafford កាលពីយប់មិញក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ៦ នៃក្របខណ្ឌ Premier League កាលពីយប់មិញនេះ ត្រូវនឹងថ្ងៃទី ២៩ ខែ កញ្ញា Man UTD ត្រូវបាន Spurs ដែលជាក្រុមភ្ញៀវចូលលត់ដល់ក្នុងផ្ទះក្នុងលទ្ធផល ៣ ទល់នឹង ០។

ទោះបីជាយ៉ាងណាក៏ដោយ លោក Ferdinand នៅតែកោតសរសើរលើ Onana ចំពោះការបង្ហាញសមត្ថភាពសង្គ្រោះបាល់យ៉ាងល្អនោះក្នុងការប្រកួតនោះ ហើយលោកបានមានប្រសាសន៍ថា Man UTD យប់មិញ ប្រសិនបើគ្មានអ្នកចាំទីសញ្ជាតិ កាម៉ារូន រូបនេះទេ នោះពួកគេនឹងអាចរបូតគ្រាប់បាល់ដល់ទៅ ៦ ឬ ៧ គ្រាប់ឯណោះ។

អ្នកចាំទី Andre Onana
អ្នកចាំទី Andre Onana

ទាក់ទងនឹងរឿងខាងលើ លោក Rio Ferdinand បានមានប្រសាសន៍ពី Onana យ៉ាងដូច្នេះថា៖

បើគ្មានគាត់ទេ ថ្ងៃនេះអាច ៦ ឬ ៧ គ្រាប់ឯណោះ។ Onana គឺធ្វើបានយ៉ាងល្អនៅរដូវកាលនេះ។ គាត់បានរីកចម្រើនទៅមុខហើយ។ គាត់បានធ្វើការសង្គ្រោះបាល់យ៉ាងអស្ចារ្យ... អ្វីដែលខ្ញុំរំពឹងចង់ឃើញពី Onana គឺជាអ្វីដែលខ្ញុំកំពុងឃើញនៅរដូវកាលនេះ៕

លោក Rio Ferdinand
លោក Rio Ferdinand
លោក Rio Ferdinand

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T