បរទេស៖ យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា បច្ចុប្បន្នអតីតអ្នកចាត់ការ Chelsea និង Bayern Munich លោក Thomas Tuchel គឺជាបេក្ខភាពដ៏ធំម្នាក់ ដែលអាចមកជំនួសតំណែងលោក Erik ten Hag ប្រសិនបើបុរសសញ្ជាតិ ហូល្លង់ វ័យ ៥២ ឆ្នាំរូបនេះត្រូវក្លិបបណ្តេញចេញពីតំណែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ កៅអីរបស់លោក Ten Hag កំពុងស្ថិតនៅក្នុងស្ថានភាពឡើងកម្តៅខ្លាំង ជាពិសេសបន្ទាប់ពី Man UTD បានបរាជ័យក្រោមថ្វីជើងក្រុម Tottenham Hotspur ក្នុងលទ្ធផល ៣-០ នៅក្នុងការប្រកួតសប្តាហ៍ទី ៦ នៃក្របខណ្ឌ Premier League កាលពីថ្ងៃទី ២៩ ខែ កញ្ញា កន្លងទៅ និងពីរប្រកួតចុងក្រោយពួកគេបានស្មើជាមួយ Porto នៅ Europa League ៣-៣ និងស្មើជាមួយ Aston Villa កាលពីពេលថ្មីៗនេះ ០-០។
ប្រភពដដែលពីលោក Romano បានឱ្យដឹងថា Man UTD និងលោក Tuchel គឺធ្លាប់ជួបចរចាគ្នាម្តងហើយកាលពីខែ មិថុនា កន្លងទៅ នៅពេលដែលពួកគេកំពុងគិតគូចង់បណ្តេញលោក Ten Hag ចេញពីតំណែង ប៉ុន្តែក្រោយមកបុរសសញ្ជាតិ ហូល្លង់ រូបនេះ ក៏ទទួលបានឱកាសនៅដឹកនាំក្រុមបិសាចក្រហមបន្តទៀត។
ដោយឡែកថ្មីៗនេះ Man UTD កំពុងគិតគូអំពីអនាគតរបស់លោក Ten Hag សារជាថ្មី ហើយលោក Tuchel គឺនៅតែជាជម្រើសដ៏ធំរបស់ពួកគេដដែល ប្រសិនបើក្លិបត្រូវចែកផ្លូវជាមួយលោក Ten Hag៕
ប្រភព៖ Fabrizio Romano