បរទេស៖ អតីតខ្សែបម្រើ និងជាវីរបុរសរបស់ Real Madrid លោក Toni Kroos បានផ្តល់ការណែនាំឱ្យក្រុមអធិរាជសចុះកុងត្រាយកខ្សែការពារស្លាបស្តាំ Joshua Kimmich របស់ Bayern Munich ដើម្បីជំនួស Dani Carvajal ដែលមានបញ្ហារបួស នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបរទេស CaughtOffside។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរម្លឹកថា កាលពីថ្ងៃទី ៦ ខែ តុលា កន្លងទៅនៅក្នុងការប្រកួតដែល Real Madrid បានយកឈ្នះលើក្រុម Villarreal ក្នុងលទ្ធផល ២ ទល់នឹង ០ Carvajal បានរងរបួសដាច់សរសៃជង្គង់ ACL ធ្ងន់ធ្ងរ បន្ទាប់ពីមានការប៉ះទង្គិចជាមួយកីឡាករ Villarreal។
យ៉ាងណាមិញ ចំពោះការអវត្តមាន Carvajal មួយរយៈធំបែបនេះ បានធ្វើឱ្យ Real Madrid កំពុងស្វះស្វែងខ្លាំងមែនទែន ក្នុងការសម្លឹងរកខ្សែការពារស្លាបស្តាំថ្មីម្នាក់ ដែលជាជម្រើសដ៏ល្អបំផុត ហើយក្នុងជម្រើសទាំងអស់នោះក៏មានខ្សែការពាររបស់ Liverpool កីឡាករ Alexander Arnold ផងដែរ។
ប៉ុន្តែតាមរយៈយោបល់របស់ Kross វិញ គឺគាត់បានណែនាំឱ្យអតីតក្លិបរបស់ខ្លួនគួរតែចុះកុងត្រាយក Kimmich ជំនួសវិញ ស្របពេលដែលខ្សែការពារស្លាបស្តាំសញ្ជាតិ អាល្លឺម៉ង់ វ័យ ២៩ ឆ្នាំរូបនេះគឺនៅសល់សុពលភាពកុងត្រាជាមួយ Bayern Munich ត្រឹមដំណាច់រដូវកាល ២០២៤-២០២៥ នេះប៉ុណ្ណោះ៕
ប្រភព៖ Sportskeeda