បរទេស៖ អតីតអ្នកចាត់ការរបស់ Liverpool លោក Jurgen Klopp ត្រូវបានគេរាយការណ៍ថា លោកបានទទួលការងារថ្មីមួយ ដោយបានក្លាយជាប្រធានផ្នែកបាល់ទាត់របស់សម្ព័ន្ធ Red Bull Group។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា លោក Klopp នឹងដើរតួក្លាយជាអ្នកសម្របសម្រួលរបស់ក្លិបទាំងអស់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធ Red Bull ក្នុងនោះរួមមាន RB Leipzig, RB Salzburg, Leeds United, RB New York និង RB Bragantino។
គួរបញ្ជាក់ថា បុរសសញ្ជាតិ អាល្លឺម៉ង់ វ័យ ៥៧ ឆ្នាំរូបនេះ នឹងចាប់ផ្តើមតួនាទីរបស់ខ្លួនចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៥ តទៅ ហើយសម្រាប់តួនាទី ដែលលោកនឹងត្រូវធ្វើការជាមួយក្លិបទាំង ៥ នោះរួមមាន ជាអ្នកសម្របសម្រួលការបង្វឹករបស់គ្រូបង្វឹក សម្របសម្រួលផ្នែកទស្សនៈវិជ្ជា ការផ្ទេរកីឡាករ និងតួនាទីមួយចំនួនទៀត៕
ប្រភព៖ Fabrizio Romano