បរទេស៖ ខ្សែបម្រើប្រយុទ្ធចាស់វស្សារបស់ Bayern Munich កីឡាករ Thomas Muller បាននិយាយដោយការទទួលស្គាល់ចំពោះលទ្ធផលបរាជ័យ Barcelona កាលពីយប់មិញ ហើយគាត់ក៏បានផ្ញើសារអបអរសាទរទៅកាន់ពួកគេផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅក្នុងការប្រកួតពានរង្វាន់ Champions League កាលពីថ្ងៃទី ២៣ ខែ តុលា យប់មិញនេះ ក្រុម Bayern Munich ត្រូវបាន Barcelona យកឈ្នះក្នុងលទ្ធផលយ៉ាងធំធេង ៤ ទល់នឹង ១ នៅកីឡដ្ឋាន Estadi Olimpic Lluis Companys។
យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួតនោះ Muller បាននិយាយផ្ញើសារអបអរទៅកាន់ Barcelona យ៉ាងដូច្នេះថា៖
ដោយការគោរពចំពោះ Barcelona វាគឺជាជ័យជម្នះដ៏សក្តិសមមួយសម្រាប់ពួកគេ។ សូមអបអរពួកគេសម្រាប់ជ័យជម្នះនេះ៕

ប្រភព៖ Fabrizio Romano