បរទេស៖ ក្លិបអ្នក Inter Miami ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកអតីតវីរបុរស Barcelona លោក Javier Mascherano មកធ្វើជាគ្រូបង្គោលថ្មីរបស់ពួកគេហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ កាលពីពេលថ្មីៗនេះ ក្លិប Inter Miami បានប្រកាសចែកផ្លូវគ្នាជាផ្លូវការជាមួយគ្រូបង្វឹកលោក Gerardo Martino ក្រោយលោកដឹកនាំក្លិបនៅលីគ Major League Soccer មួយនេះបានរយៈពេល ១ ឆ្នាំជាង ពោលគឺពីខែ កក្កដា ឆ្នាំ ២០២៣ ដល់ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ។
យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា លោក Javier Mascherano បានយល់ព្រមមកកាន់តំណែងជាអ្នកចាត់ការបន្ទាប់របស់ Inter Miami ហើយ។
ប្រភពដដែលបានបន្ថែមថា បុរសសញ្ជាតិ អាហ្សង់ទីន វ័យ ៤០ ឆ្នាំរូបនេះបាននឹងចុះកុងត្រារយៈ ៣ ឆ្នាំក្នុងការស្នាក់នៅទឹកដី Chase Stadium។
គួរបញ្ជាក់ថា ក្នុងការកាន់ការងារជាគ្រូបង្វឹក លោក Javier Mascherano ធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមឈុតយុវជនរបស់ អាហ្សង់ទីន បានរយៈពេល ៤ ឆ្នាំ ក្នុងនោះលោកបានដឹកនាំឈុត U-២៣ និង U-២០៕
ប្រភព៖ Fabrizio Romano