បរទេស៖ ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា ពួកគេបានកំណត់គោលដៅរួចរាល់ហើយ ថានឹងចូលប្រជែងជាមួយ Real Madrid និង Liverpool ដោយត្រៀមទឹកប្រាក់ចំនួន ១០០ លានផោន ឬប្រមាណជា (១២៥ លានដុល្លារអាមេរិក) ដើម្បីតាមចុះកុងត្រាយកខ្សែបម្រើប្រយុទ្ធកំពុងឡើងជើង Florian Wirtz ពី Bayer Leverkusen, នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Caughtoffside។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ខ្សែបម្រើ Kevin de Bruyne ដែលជាកីឡាករដ៏សំខាន់របស់ពួកគេនឹងអស់សុពលភាពកុងត្រានៅដំណាច់រដូវកាលនេះហើយ ហើយបច្ចុប្បន្នរូបគេក៏ពុំទាន់មានព័ត៌មានលេចឮណាមួយ ថាចង់បន្តកុងត្រាថ្មីជាមួយ Man City ទៀតនោះដែរ ដូច្នេះហើយទើប Man City ឥឡូវនេះកំពុងស្វះស្វែងជាខ្លាំងក្នុងការរកកីឡាករថ្មីមកជំនួសខ្សែបម្រើសញ្ជាតិ ប៊ែលហ្ស៊ិក វ័យ ៣៣ ឆ្នាំរូបនេះ ហើយ Florian Wirtz គឺជាបេក្ខភាពទី ១ ដែលស្ថិតនៅក្នុងក្រសែភ្នែករបស់លោក Pep Guardiola។
ទោះបីជាយ៉ាងណាក៏ដោយ Man City អាចនឹងជួបបញ្ហាធំ ដោយពួកគេត្រូវប្រជែងគ្នាជាមួយក្លិបធំៗ ២ ដូចជា Real Madrid និង Liverpool ប៉ុន្តែប្រភពពីបរទេសបានរាយការណ៍ថា Man City បច្ចុប្បន្នកំពុងតែមានលទ្ធភាពឈានមុខគេ ក្នុងការចុះកុងត្រាយកតារាឆ្នើមរបស់ Bayer Leverkusen រូបនេះ៕
ប្រភព៖ Sportskeeda