កម្ពុជា៖ លោកគ្រូអេ ភូថង បានបង្ហាញការកោតសរសើរលើអ្នកប្រដាល់សញ្ជាតិ បារាំង ដែលហាត់គុនខ្មែរ Omar Samb ២ ចំណុច មុនរូបគេត្រូវជួបជាមួយអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា ធឿន ធារ៉ា នៅខែ មករា ឆ្នាំ ២០២៥ ខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ តាមរយៈការបង្ហើបដោយលោក Tommy Kim ទីប្រឹក្សាប្រចាំស្ថានីយទូរទស្សន៍ Town និងការបង្ហើបពីលោកសឿ វណ្ណៈ អាចថាអ្វីៗគឺជារឿងច្បាស់ការហើយ ដែល Omar Samb នឹងត្រូវជួបគ្នាជាមួយធឿន ធារ៉ា ក្នុងកម្មវិធីដ៏ធំមួយនៅខែ មករា ឆ្នាំ ២០២៥ ខាងមុខ។
យ៉ាងណាមិញ មុនជំនួបដ៏ធំនេះមកដល់ លោកអេ ភូថង ដែលជាគ្រូបង្វឹកផ្ទាល់របស់ធឿន ធារ៉ា បានបង្ហាញការកោតសរសើរខ្លះៗចំពោះ Omar Samb។ ក្នុងនោះតាមរយៈកិច្ចសម្ភាសន៍ជាមួយ Kun Khmer High Show លោកអេ ភូថង បានលើកឡើងចំណុចចំនួន ២ ដែលលោកគិតថា Omar Samb ហាក់មានប្រៀបលើធារ៉ា ទី១ គឺរូបគេអាចចេញក្បាច់បានលឿនជាង និងទី ២ គេមានកម្លាំងស៊ុសល្អជាង។
ទោះបីជាយ៉ាងណាក៏ដោយ លោកគ្រូអេ ភូថង បានសង្កត់ធ្ងន់ថា លោកនៅតែជឿជាក់លើធារ៉ា ថានឹងអាចយកឈ្នះនៅក្នុងការប្រកួតនេះ ព្រោះថាធារ៉ា គេជាកីឡាករ ដែលមានអាវុធធ្ងន់ និងមានភាពធន់នៅលើសង្វៀនជាង៕
ប្រភព៖ Kun Khmer High Show