បរទេស៖ អតីតខ្សែបម្រើប្រយុទ្ធរបស់ Real Madrid លោក Kaka បានធ្វើការជ្រើសរើសយ៉ាងភ្ញាក់ផ្អើល ដោយលោកសម្រេចចិត្តជ្រើសរើសយក Lionel Messi ថាជាកីឡាករល្អជាង Cristiano Ronaldo ដែលជាអតីតមិត្តរួមក្រុមរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះអតីតខ្សែប្រយុទ្ធសញ្ជាតិ ប្រស៊ីល ម្ចាស់ពាន Ballon d'Or ១ សម័យរូបនេះបានអះអាងផងដែរថា មូលហេតុដែលលោកសម្រេចចិត្តមើលរំលង Ronaldo ហើយជ្រើសរើសយក Messi វិញ គឺដោយសារតែខ្សែប្រយុទ្ធរបស់ Inter Miami រូបនេះ គេជាកីឡាករដ៏អស្ចារ្យ និងជាប្រភេទកីឡាករដែលពោរពេញដោយទេពកោសល្យ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ FIFA កាលពីឆ្នាំ ២០២០ កន្លងទៅ Kaka ត្រូវបានគេឱ្យជ្រើសរើសម្នាក់រវាង Messi និង Ronaldo ហើយភ្លាមនោះ គាត់បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖
ខ្ញុំបានលេងជាមួយ Cristiano Ronaldo ហើយគាត់គឺពិតជាអស្ចារ្យខ្លាំងណាស់ ប៉ុន្តែខ្ញុំសូមជ្រើសរើសយក Messi។ គាត់គឺជាកីឡាករដ៏ពូកែម្នាក់ ហើយគាត់គឺពោរពេញដោយទេពកោសល្យ។ របៀបដែលគាត់លេង គឺពិតជាមិនគួរឱ្យជឿ៕

ប្រភព៖ Sportskeeda