ខ្លាំងដៃផង! កីឡាករ Man UTD រូបនេះ ថា គេមិនត្រូវការសម្រាកយកកម្លាំងអ្វីទេ មុនប៉ះ Man City ថ្ងៃអាទិត្យនេះ

//s9.kh1.co/a7/a73d58778bf8452903433bab10663697bcaa1216.jpeg
បាល់ទាត់

 ១៣-ធ្នូ-២០២៤ ៩ព្រឹក · ១៨ ម៉ោងមុន

កីឡាករ Man UTD រូបនេះ ថា គេមិនត្រូវការសម្រាកយកកម្លាំងអ្វីទេ មុនប៉ះ Man City ថ្ងៃអាទិត្យនេះ

អង់គ្លេស៖ ខ្សែបម្រើក្លិប Manchester United កីឡាករ Bruno Fernandes បានលើកឡើងថា រូបគេមិនត្រូវការពេលវេលាសម្រាកអ្វីទេ មុនត្រៀមទទួល Manchester City នៅថ្ងៃអាទិត្យនេះ ក្រោយទើបតែបញ្ចប់ការប្រកួតទល់នឹង Viktoria Plzen កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/1b/1b3f93eea9521fe9aafcd7de56bedd48337cb7b3.jpeg

ជាការពិតណាស់ អាចចនិយាយបានថា Man UTD មានពេលវេលាសម្រាកតែ ២ថ្ងៃប៉ុណ្ណោះ ក្រោយចប់ការប្រកួតពានរង្វាន់ Europa League មុនត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Etihad Stadium ដើម្បីលេងទល់នឹង Man City នៃក្របខណ្ឌ Premier League ថ្ងៃអាទិត្យសប្តាហ៍នេះ។

យ៉ាងណាមិញ មុនជំនួបខាងលើមកដល់ Bruno បាននិយាយថា៖

ការប្រកួត Manchester Derby មែនទេ? ខ្ញុំមិនត្រូវការការសម្រាកទេ។ ការប្រកួតនេះមិនត្រូវការកម្លាំងបន្ថែមទេ។ ពួកយើងនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីឈ្នះការប្រកួតមួយនេះ៕

  កីឡាករ Bruno Fernandes
https://s9.kh1.co/__image/w=650,h=366,q=100/aa/aa488f84ba158760880ee54c0dec08a7a931b067.webp

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T