បរទេស៖ ខ្សែការពារឆ្នើម Trent Alexander-Arnold បានប្រាប់ទៅថ្នាក់លើរបស់ Liverpool ថា រូបគេគឺចង់ចូលរួមជាមួយ Real Madrid នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ នេះបើយោងតាមរបាយការណ៍ដែលចុះផ្សាយដោយសារព័ត៌មាន អេស្ប៉ាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែការពារស្លាបស្តាំសញ្ជាតិ អង់គ្លេស វ័យ ២៦ ឆ្នាំរូបនេះ គឺនឹងផុតសុពលភាពកុងត្រាជាមួយ Liverpool នៅដំណាច់រដូវកាល ២០២៤-២០២៥ នេះហើយ ហើយនៅរដូវកាលក្រោយរូបគេនឹងក្លាយជាកីឡាករផ្ទេរចេញ ដែលគ្មានតម្លៃខ្លួនម្នាក់។
យ៉ាងណាក៏ដោយ Liverpool បច្ចុប្បន្ន គឺចង់ឱ្យ Arnold បន្តកុងត្រាថ្មីជាមួយក្លិបបន្តទៀត ប៉ុន្តែអ្វីៗហាក់ដូចជាមិនអាចសម្រេចទាល់តែសោះ ហើយបើក្រឡេកទៅមើល Real Madrid វិញ ពួកគេក៏មានឆន្ទៈចង់បានខ្សែការពារស្លាបស្តាំរូបនេះផងដែរ ដោយសារនៅរដូវកាលនេះពួកគេកំពុងតែមានបញ្ហាប្រឈមខ្លាំងនៅត្រង់តំបន់ខ្សែការពារស្លាបស្តាំ បន្ទាប់ពី Dani Carvajal មានបញ្ហារបួស និងត្រូវសម្រាកនៅក្រៅទីលានរយៈពេលវែង៕
ប្រភព៖ Metro