ខកចិត្តច្រើនលើកពេក ឥឡូវលោក Ancelotti សម្រេចចិត្តជ្រើសរើសកីឡាកររូបនេះឱ្យរ៉ាប់រងបាល់ប៉េណាល់ទីម្នាក់ឯងដាច់តែម្តង

//s9.kh1.co/b5/b57bbee0ce1df29df2e7bc81de5942288355a87b.jpg
បាល់ទាត់

 ០៨-មករា-២០២៥ ២ល្ងាច · មួយថ្ងៃមុន

ខកចិត្តច្រើនលើកពេក ឥឡូវលោក Ancelotti សម្រេចចិត្តជ្រើសរើសកីឡាកររូបនេះឱ្យរ៉ាប់រងបាល់ប៉េណាល់ទីម្នាក់ឯងដាច់តែម្តង

បរទេស៖ អ្នកចាត់ការរបស់ Real Madrid លោក Carlo Ancelotti ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តច្បាស់លាស់ហើយ ថាលោកនឹងជ្រើសរើសកូនក្រុមម្នាក់ ដែលលោកទុកចិត្តបំផុត ដើម្បីរ៉ាប់រងលើការទាត់បាល់ពិន័យ ១១ ម៉ែត្រ (Penalty)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Carlo Ancelotti
លោក Carlo Ancelotti

ជាការពិតណាស់ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធ Jude Bellingham បានខកខានឱកាសស៊ុតបាល់ពិន័យ ១១ ម៉ែត្រទល់នឹងក្រុម Valencia កាលពីថ្ងៃ សៅរិ៍ ទី ៤ ខែ មករា កន្លងទៅ លោក Ancelotti ហាក់មានការខកចិត្តជាខ្លាំង ទោះ Real Madrid បានយកឈ្នះ ២-១ ក៏ដោយ ដោយលោកបានមានប្រសាសន៍ថា "វាគឺគួរឱ្យធុញណាស់ ដែលយើងបានខកខានការស៊ុតបាល់ប៉េណាល់ទីដល់ទៅ ៣ លើក។ ខ្ញុំគិតថា ខ្ញុំត្រូវតែទទួលខុសត្រូវ ដើម្បីជ្រើសរើសនរណាម្នាក់ ដែលនឹងត្រូវរ៉ាប់រងលើរឿងនេះ"

Jude Bellingham
Jude Bellingham

យ៉ាងណាមិញ ថ្មីៗនេះអ្នកកាសែតអ៊ីតាលីលោក Fabrizio Romano បានចុះផ្សាយថា លោក Ancelotti បានសម្រេចចិត្តរួចរាល់ហើយ ដោយចាប់ពីពេលនេះតទៅលោកនឹងឱ្យ Vinicius Jr. ជាអ្នករ៉ាប់រងស៊ុតបាល់ពិន័យ ១១ ម៉ែត្រនេះផ្តាច់មុខតែម្តង។

លោក Carlo Ancelotti និង Vinicius Jr.
លោក Carlo Ancelotti និង Vinicius Jr.

គួរបញ្ជាក់ថា ស្ថិតិនៃការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Real Madrid នៅរដូវកាលនេះ គឺ Kylian Mbappe បានខកខាន ៣ ដង ក្នុងចំណោមការស៊ុត ៥ ដង រីឯ Jude Bellingham បានខកខាន ១ ដង ក្នុងចំណោមការស៊ុត ២ ដង និង Vinicius វិញគឺស៊ុត ៣ ដង ជោគជ័យទាំង ៣ ដង, នេះបើតាមស្ថិតិដែលដកស្រង់ចេញពី Realtotal.de

ដកស្រង់ និងកែសម្រួលអត្ថបទ៖ Keylatop

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T