បរទេស៖ អ្នកចាត់ការរបស់ Real Madrid លោក Carlo Ancelotti បានលើកឡើងថា លោកគឺមិនចង់ជួបក្រុមមេឃខៀវ Manchester City នៅក្នុងពានរង្វាន់ Champions League ទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ancelotti បានលើកឡើងបែបនេះ បន្ទាប់ពីក្រុមរបស់លោកនឹងត្រូវធ្វើការប្រកួតជម្រុះ (play off) ដោយអាចមានឱកាសជួបក្រុមមួយរវាង Man City និង Celtic ដើម្បីដណ្តើមកៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។
ថ្លែងនៅក្នុងសន្និសិទកាសែត ក្រោយការប្រកួត ដែល Real Madrid បានយកឈ្នះលើក្រុម Brest ៣-០ យប់មិញ បុរសសញ្ជាតិ អ៊ីតាលី វ័យ ៦៥ ឆ្នាំបានលើកឡើងយ៉ាងដូច្នេះថា៖
ពួកយើងមិនចង់លេងទល់នឹង Man City នោះទេ ប៉ុន្តែប្រសិនបើពួកយើងត្រូវតែជួប ពួកយើងនឹងធ្វើវាឱ្យដូចការប្រកួតផ្សេងទៀត។ Man City គឺមានឱកាសឈ្នះពាន Champions League ជាង Celtic៕

ប្រភព៖ beIN SPORTS